ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពខ្លាំងរបស់គណបក្សប្រជាជន គឺការដាក់ចេញនូវគោលនយោបាយដែលឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការវិវឌ្ឍ និងតម្រូវការជាក់ស្តែងរបស់សង្គម

ភ្នំពេញ:ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤កញ្ញានេះថា ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺការដាក់ចេញនូវគោលនយោបាយ ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការវិវឌ្ឍ និងតម្រូវការជាក់ស្តែងរបស់សង្គម។ ដើម្បីសម្រេចបាននូវគោលនយោបាយទាំងនោះ យុទ្ធវិធីដែលបានដាក់ចេញតែងមានភាពបត់បែន និងរស់រវ៉ើក ធ្វើយ៉ាងណាឱ្យគោលនយោបាយទាំងនោះ អាចសម្រេចបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធផលជូនជាតិ និងមាតុភូមិ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអនុវត្តន៍កម្មវិធីនយោបាយនានារបស់គណបក្សដែលបានដាក់ចេញសម្រាប់ប្រទេសជាតិ និងប្រជាជន។ ទោះជាយ៉ាងនេះក្តី ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុបដើម្បីការពារអាយុជីវិតប្រជាជនខ្មែរទាំងអស់ គឺជាភារកិច្ចចម្បងដែលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើ៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner