កម្មជានឹងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលជួបលោកជំទាវ Victoria kwakwa អនុប្រធានធនាគារ
ពិភពលោកប្រចាំ តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក តាមរយះVideo Conference_ដើម្បីសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកជំទាវនឹងត្រូវបានបញ្ចប់អាណត្តិការងារនាពេលខាងមុខ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ Victoria Kwakwa ដែលបានបំពេញការងារក្នុងអាណត្តិរយៈពេល ០៥ឆ្នាំកន្លងមក ហើយបានកសាង,ស្នាដៃ និងសមិទ្ធិផលជាច្រើនដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ជាពិសេស រួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកាលះទេសះដ៏លំបាកលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។

ឯកឧត្តមបានជម្រាបជូនអំពីវឌ្ឍនភាព នៃការចាក់វ៉ាក់សាំង ដោយគិតមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានប្រមាណជាង ៩(% ធៀបនឹងគោលដៅចំនួន ១០
លាននាក់ និងកុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ ឆ្នាំបានប្រមាណជាង ១,៤ លាននាក់ ធៀបនិងគោលដៅ ២ លាននាក់ ។ កម្មជាក៏នឹងបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កំរិតអនុវិទ្យាល័យ និងវិទ្យាល័យ ទាំងអស់ នាពេលឆាប់ៗ នេះលើកលែងតែកំរិតបឋមសិក្សា ។

បន្ថែមពីនេះ កម្ពុជា គ្រោងលើកដំណើរការសកម្មភាព សេដ្ឋកិច្ចឡើងវិញ តាមបែបគន្លងថ្មី ដោយនឹងត្រូវចាប់ផ្ដើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៏ក្នុងស្រុក និងទេសចរណ៍ដែលបានទទូលការចាក់វ៉ាក់សាំងជាដើម។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យធនាគារពិភពលោកពិចារណាឡើងវិញលើលក្ខខណ្ឌឥណទាន ដែលមានរិតសម្បទានខ្ពស់ដល់កម្ពុជាដូចបណ្តាដៃគូអវិវឌ្ឍន៍ផ្សេងទៀតនឹងពន្យាពេលអនុវត្តលក្ចខណ្ឌឥទានថ្មី ដើម្បីឲ្យលម្ពុជាមានលទ្ធភាព ទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្តាឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៍បានសំណូមពរ ឲ្យធនាគារពិភពលោក ជួយគៀគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជាគម្រោងអប់រំ អភិវឌ្ឍន៍ជំនាញ និងសុខាភិបាលជាដើមដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវិ៥-១៩ ។

លោកជំទាវ Victoria Kwako បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រពៃ របស់កម្ពុជានាពេលកន្លងមក ដែលបានធ្វើឱ្យអាណត្តិកិច្ចរបស់លោកជំទាវបញ្ចប់ទៅបានដោយជោគជ័យ ។លោកវិទាវក៍អបអរសារទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងីកូ-១៩ ជាពិសេស លើចំណាត់ការដ៏រហ័សក្នុងការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋ ធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក៏ដូចជា ការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណះ និងឯកជនទាំងឡាយ ។

ទន្ទឹមនឹងនេះ, លោកជំទាវ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏ល្អ រវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមស្មារតីគោរពគ្នា និង គោរពភាពជាម្ចាស់របស់កម្ពុជានាពេលកន្លងមក ដែលនេះគឺជាសក្ខីភាពឆ្លើយតបទៅនឹងប្រសាសន៍ណែនាំ ដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នៅពេលដែលលោកជំទាវចូលកាន់តំណែងដំបូង ។

លោកជំទាវ បានថ្លែងជំហរគាំទ្រទាំងស្រុងចំពោះសំណើរដែលបានលើកឡើងដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ព្រមទាំង បានសន្យាពាំនាំយកទៅពិភាក្សាឡើងវិញជាមួយថ្នាក់ដឹកនាំរបស់តនាគារពិភព
លោកដើម្បីដោះស្រាយ ក៏ដូចជាផ្តាំផ្ញើរបន្តទៅលោកជំទាវ Manuela Ferro អនុប្រធានធនាគារពិភពលោកថ្មី ដែលនឹងចូលជំនួស ដើម្បីរកអធ្យោបាយឱ្យកម្ពុជាមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឥតសំណង ឬកំចីដែលមានកម្រិតសម្បទាខ្ពស់ ។

ជាថ្មីម្ដងទៀត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង ជូនពរលោកជំទាវឱ្យទទួលបានជោគជ័យថ្មីជាបន្តបន្ទាប់ទៀតក្នុងភារកិច្ចឧត្តុងឧត្តមរបស់លោកជំទាវ ។ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយលោកជំទាវ Maniela Ferro ដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner