Dani Alves ចាកចេញពី Sao Paulo ទាំងមិនទាន់ចប់កុងត្រា

អតីតខ្សែការពារក្លឹប Barcelona កីឡាករ Dani Alves បានចាកចេញពី Sao Paulo បន្ទាប់ពីចំណាយពេល២ឆ្នាំ ដោយមិនទាន់ផុតកុងត្រា ពីព្រោះតែក្លឹបគ្មានលទ្ធភាពបង់ថ្លៃពលកម្មឲ្យ ។ កីឡាករវ័យ៣៨ឆ្នាំខាងលើ ចូលរួមជាមួយ Sao Paulo កាលពីខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីចាកចេញពីក្លឹប Paris Saint-Germain នៅ Ligue 1 ដោយគ្មានតម្លៃខ្លួន និងបានក្លាយជាកីឡាករបាល់ទាត់មានថ្លៃពលកម្មខ្ពស់បំផុត នៅអាមេរិកខាងត្បូង ។


បើយោងតាមកាសែត Marca បានឲ្យដឹងថា កីឡាករសញ្ជាតិប្រេស៊ីល បានចេញពី Sao Paulo ហើយ ដោយមិនបានថ្លៃពលកម្ម ក្នុងរយៈពេល២ឆ្នាំមកហើយ និងក្លឹបនៅជំពាក់គេ៣លានអឺរ៉ូទៀត ។


សូមបញ្ចាក់ថា កីឡាករ Dani Alves នៅសល់កុងត្រាជាមួយ Sao Paulo រហូតដល់ខែធ្នូឆ្នាំក្រោយ ប៉ុន្តែឥឡូវ Alves ក្លាយជាកីឡាករគ្មានក្លឹបលេងនៅឡើយទេ ស្របពេលមានការទាក់ទងផ្លាស់ទៅលេងនៅសហរដ្ឋអាមេរិក ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner