មនុស្សចំនួន ១៥នាក់ដែលក្នុងនោះមានកុមារាវ័យ ៧ឆ្នាំម្នាក់ផងដែរ ត្រូវបានអាជ្ញាធរវៀតណាមរកឃើញនៅក្នុងទូរថយន្តក្លាស្សេ

អត្ថបទដោយ៖
AMS OneMinute

មនុស្សចំនួន ១៥នាក់ដែលក្នុងនោះមានកុមារាវ័យ ៧ឆ្នាំម្នាក់ផងដែរ ត្រូវបានអាជ្ញាធរវៀតណាមរកឃើញនៅក្នុងទូរថយន្តក្លាស្សេ បន្ទាប់ពីព្យាយាមគេចចេញពីភាគខាងត្បូងនៃប្រទេសវៀតណាម ដែលជំងឺកូវីដ១៩កំពុងផ្ទុះរាលដាលខ្លាំង។

រថយន្តនេះបានចេញពីខេត្ត Dong Nai ដែលជាតំបន់ឧស្សាហកម្មក្បែរទីក្រុងហូជីមិញ ក្នុងគោលបំណងឆ្ពោះទៅតំបន់ភាគកណ្ដាលនៃវៀតណាម។ លុះមកដល់ខេត្ត Binh Thuan ប៉ូលិសក៏មានការសង្ស័យ នៅពេលដែលរថយន្ដនេះព្យាយាមឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យកូវីដ១៩ នៅតាមផ្លូវទៅកាន់ភាគខាងជើង។

អ្នកដំណើរក្នុងរថយន្ដមានអាការៈបែកញើស និងដកដង្ហើមខ្លី។

ខេត្ត Dong Nai មានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៣៥ ០០០ករណី ជាមួយនឹងការស្លាប់ ៣២០ករណី និងកំពុងស្ថិតក្នុងការបិទខ្ទប់តាំងពីខែកក្កដាមកម្ល៉េះ។

ប្រភព៖ CNA

ads banner