ទីបំផុត Apple បញ្ចេញរូបរាង iPhone 13 និង iPad mini ជំនាន់ថ្មីជាផ្លូវការ

វ៉ាស៊ីនតោន៖  ក្រុមហ៊ុន Apple Inc (AAPL.O) បានប្រកាសបង្ហាញកំពូលស្មាតហ្វូន iPhone 13 និង iPad mini ជំនាន់ថ្មីជាផ្លូវការនៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា 5G ជាពិសេសកាមេរ៉ាកាន់តែល្អប្រសើរជាងមុន ។

នៅក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១៤ ខែកញ្ញានេះ (ម៉ោងនៅកម្ពុជា) ក្រុមហ៊ុន Apple បានឱ្យដឹងថា សម្រាប់ម៉ូដែល iPhone 13 mini និង iPhone 13 គឺមានទំហំនៃការរក្សាទុកឯកសាររហូតដល់ 512GB ខណ:ដែល iPhone 13 Pro និង iPhone 13 Pro Max មានទំហំរក្សាទុកឯកសាររហូតដល់ 1TB។

សម្រាប់តម្លៃរបស់ iPhone 13 ទាំង៤ម៉ូដែលនេះមិនសូវខុសគ្នាកាលពីឆ្នាំមុនឡើយ ដោយក្នុងនោះអតិថិជនអាចធ្វើការបញ្ជាទិញទុកមុន (pre-ordered) បានចាប់ពីថ្ងៃទី១៧ ខែកញ្ញា ហើយក្រុមហ៊ុន Apple នឹងចាប់ផ្ដើមដឹកជញ្ជូន ឬចេញលក់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា។ សម្រាប់បណ្ដាប្រទេសមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី គឺអាចនឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី០១ ខែតុលា ទើបអាចបញ្ជាទិញទុកមុនបាន ហើយនឹងដឹកជញ្ជូននៅមួយសប្ដាហ៍បន្ទាប់៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner