លោក ឃួង ស្រេង៖ សាលារៀននៅរាជធានី ភ្នំពេញ បើកដំណើរការឡើង វិញបន្ទាប់ពីផ្អាកជាង ៧ខែកន្លងមក ប៉ុន្ដែត្រូវប្រតិបត្ដិស្ដង់ដាSOP

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យ និងបើកឲ្យដំណើការរៀនជានិមិត្ដ រូប ៣សាលាជូនសិស្សានុសិស្ស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សិស្សានុសិស្ស បេីអត់មាន ប័ណ្ណចាក់វ៉ាក់សាំងទេ មិនអនុញ្ញាតឱ្យចូលរៀនឡេីង។

នៅ ព្រឹកថ្ងៃទី ១៥ខែកញ្ញាឆ្នាំ ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅធ្វើពិធីបើកសាលារៀនឡើងវិញ ចំនួន ៣ជាបន្តបន្ទាប់ គ្នា ក្នុង ពេលតែមួយ ដែលជានិមិត្តរូបបេីកឱ្យដំណេីរការសាលារៀនទាំងអស់ក្នុង រាជធានីភ្នំពេញ គឺទី១ នឹងអញ្ជេីញទៅវិទ្យាល័យស៊ីសុវត្ថិ ទី២. វិទ្យាល័យចតុមុខ និង ទី៣. អញ្ជើញ ទៅ វិទ្យាល័យICS ក្នុង ខណ្ឌ ដូនពេញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល និង តាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញ នៅថ្ងៃនេះ មានចំនួនសរុប ២២៧ ទីតាំង (គ្រឹះស្ថានសាធារណៈ ៦៨ ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០.៤៤៣ នាក់ និងមានសិស្សានុសិស្សត្រូវចូលរៀនវិញចំនួន ១៣៩.៥៧៨ នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner