កោះតៃវ៉ាន់ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ដើម្បីត្រៀមខ្លួនទប់ទល់ក្នុងករណីចិនវាយប្រហារ

តៃប៉ិ៖ យន្តហោះចម្បាំងតៃវ៉ាន់បានចុះចតនៅលើផ្លូវហាយវ៉េមួយ នៅថ្ងៃពុធនេះ ដែលត្រូវបានត្រួតពិនិត្យដោយលោកស្រីប្រធានាធិបតី Tsai Ing-wen នៅពេលសមយុទ្ធយោធាប្រចាំឆ្នាំឈានដល់កម្រិតកំពូលរបស់ពួកគេ ដែលមានគោលដៅត្រៀមខ្លួនទប់ទល់ក្នុងករណីចិនវាយប្រហារ និងកំណត់គោលដៅលើមូលដ្ឋានទ័ពអាកាសងាយរងគ្រោះរបស់តៃវ៉ាន់។
ការហ្វឹកហាត់នេះជាផ្នែកនៃសមយុទ្ធរយៈពេល៥ថ្ងៃ មានឈ្មោះថា Han Guang ដែលត្រូវបានរៀបចំឡើងដើម្បីអោយកងកម្លាំងកោះនេះត្រៀមទប់ទល់នឹងការវាយប្រហារពីចិន ខណៈទីក្រុងប៉េកាំងបានអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីខ្លួន ហើយអាចប្រើកម្លាំងយោធាដើម្បីចាប់យកមកបង្រួបបង្រួមជាតិឡើងវិញក្នុងករណីចាំបាច់។
សមយុទ្ធខាងលើនេះត្រូវបានរៀបចំធ្វើឡើងនៅពេលការគំរាមពីចិនលើកោះសេរីនិយមនេះកាន់តែកើនឡើងនៅរយៈពេល២ឆ្នាំចុងក្រោយនេះ ចំពេលកងទ័ពរំដោះប្រជាជនចិនបញ្ជូនយន្តហោះចម្បាំងចូលមកកាន់តែកៀកកោះស្ទើររាល់ខែ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner