លោក ចូ បៃដិន ព្រមានថា ព្រឹត្តិការអាក្រក់ៗបង្កឡើងដោយអាកាសធាតុប្រែប្រួល នឹងធ្វើអោយសហរដ្ឋអាមេរិកខាតបង់ប្រាក់ជាង១០០ពាន់លានដុល្លារក្នុងឆ្នាំនេះ

ខូឡូរ៉ាដូ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន អះអាងថា ព្រឹត្តិការអាក្រក់ៗបង្កឡើងដោយអាកាសធាតុប្រែប្រួល នឹងធ្វើអោយសហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ច គិតជាទឹកប្រាក់ច្រើនជាង១០០ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ។

ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋ ខូឡូរ៉ាដូ ក្រោយលោកបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋ កាលីហ្វ័រញ៉ា ដែលកំពុងរងគ្រោះភ្លើងឆេះព្រៃយ៉ាងធ្ងន់ធ្ងរ និងត្រូវការជំនួយចាំបាច់ពីរដ្ឋាភិបាលសហព័ន្ធ។ ទស្សនកិច្ចរបស់លោក ចូ បៃដិន ក្នុងរដ្ឋទាំងអស់នេះ បានកើតមានឡើង ខណៈដែលសហរដ្ឋអាមេរិកទើបបានទទួលរងគ្រោះធម្មជាតិធ្ងន់ធ្ងរ ជាពិសេសទឹកជំនន់នៅបណ្តារដ្ឋភាគខាងកើត និងឦសានដូចជា ញូយ៉ក ភែនស៊ីលវេនៀ និងញូជែស៊ីជាដើម ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ជិត ៥០នាក់។
ក្នុងសប្តាហ៍នេះព្យុះត្រូពិច នីកូឡាស់ (Nicholas) ក៏ទើបតែបានវាយប្រហាររដ្ឋ តិចសាស់ និង ល្វីស្យាណា (Louisiana) ផងដែរ ដោយបានបង្កឲ្យមានទឹកជំនន់តាមដងផ្លូវ និងមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីផ្ទះសម្បែង បូករួមទាំងការដាច់ចរន្តអគ្គិសនី។

ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន លើកនេះក៏ចង់បង្ហាញឲ្យគ្រប់គ្នាឃើញផងដែរថា ការគាំទ្រដល់ផែនការស្តារហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងសហរដ្ឋអាមេរិកឡើងវិញ គឺពិតជារឿងចាំបាច់ណាស់ ជាពិសេសនៅចំពោះមុខ បញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុបែបនេះ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner