អាជ្ញាធរស្រុកកោះអណ្តែត ចុះផ្សព្វផ្សាយអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ៣កុំ ៣ការពារ និងវិធានការរបស់ក្រសួងសុខាភិខាភិបាល ដល់អាជីកលក់ដូរក្នុងផ្សារកោះអណ្តែត
ដើម្បីប្រជាជនស្រុកកោះអណ្តែត រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩!ព្រឹកថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះលោក គិន ភក្ដី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ខេត្តតាកែវ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ស្រុក និងមានការអញ្ជើញចូលរួមរួមដំណើរដោយ លោក ចាន់ សំណាង អភិបាលរងនៃគណៈអភិបាលស្រុកកោះអណ្តែត រដ្ឋបាលឃុំរមេញដឹកនាំដោយលោក ម៉ៅ ញ៉ន មេឃុំរមេញ កម្លាំងអាវុធហត្ថស្រុកកោះអណ្តែត ដឹកនាំដោយលោក ណុប សារិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះអណ្ដែត កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះអណ្ដែត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ៣កុំ ៣ការពារ វិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរដ្ឋបាលផ្សេងៗ ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋអាជីវករលក់ដូរក្នុងផ្សារកោះអណ្តែត ឃុំរមេញ សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសអោយសោះបង្កើននូវស្មារតីយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អនុវត្តអោយបានល្អខ្ជាប់ខ្ជួនជានិច្ចជាប្រចាំ-ល-។ដោយ-រ៉ាវុធ