ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះឲ្យគណបក្សកែទម្រង់កម្ពុជា ក្នុងបញ្ជីគណបក្សនយោបាយ

ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចចុះឈ្មោះឲ្យគណបក្សកែទម្រង់កម្ពុជាក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលគណបក្សនេះមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ជាមួយគ្នានេះ ក្រសួងមហាបានផ្ទៃណែនាំឱ្យគណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបដិដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយសាមីគណបក្សត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner