ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា គណបក្សបេះដូងជាតិ នៅតែមិនអនុវត្តតាមស្មារតី ក្នុងលក្ខន្ដិកៈគណបក្ស

ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា គណបក្សបេះដូងជាតិ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិត ជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាន នៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ដូច្នេះ ក្រសួងមហាផ្ទៃស្នើឱ្យគណបក្សបេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្ស ឲ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ ជាកំហិត។

ក្នុងករណី នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះ ឈ្មោះ “គណបក្សបេះដូងជាតិ” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ។

សូមរំលឹកថា ក្រសួងមហាផ្ទៃ បានធ្វើការរំលឹកចំនួន២ លើករួមមកហើយ ចំពោះ គណបក្សបេះដូងជាតិ ដើម្បីឱ្យធ្វើការកែសម្រួលខ្លឹមសារ នៃលក្ខន្ដិកៈគណបក្សតាមលិខិត៕ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner