វៀតណាម​បាន​ជំនួយ​វ៉ាក់សាំង​ពី​បារាំង​និង​អ៊ីតាលី​ ​ជាង​១​លាន​ដូ​ស​ទៀត​

វៀតណាម​បាន​ទទួល​ជំនួយ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ចំនួន​១​,​៤​៨​៤​,​០​៦​០​ដូ​ស​ទៀត​ ​ពី​ប្រទេស​បា​រំាំ​ង​និង​អ៊ីតាលី​ ​តាមរយៈ​កម្មវិធី​កូ​វ៉ា​ក់ ​កាលពី​ពេលថ្មីៗនេះ​។​

​បារាំង​បាន​ផ្តល់​ ​៦​៧​២​០​០​០​ដូ​ស​ ​ទៀត​ ​ខណៈ​អ៊ី​តា​លីផ្តល់​ ​៨​១​២​០​៦​០​ដូ​ស​ទៀត​ ​កាលពីថ្ងៃទី១៤ កញ្ញា នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ ​ចេញផ្សាយ​ដោយ​អង្គការ​ U​NICE​F​ ​។​

​វៀតណាម​មកទល់​ពេលនេះ​ ​ទទួល​បាន​វ៉ាក់សាំង​ជាង​១​១​.​៧​លាន​ដូ​ស​ហើយ​ ​ពី​យន្ត​ការ​កូ​វ៉ា​ក់ ​ខណៈ​ដែល​ប្រទេស​នេះ​ចាក់​វ៉ាក់សាំង​ជាង​៣​០​លាន​ដូ​ស​ហើយ​ ​សម្រាប់​អ្នក​ចាក់​១​ដូ​ស​ ​ខណៈ​ប្រមាណ​៦​លាន​នាក់​ចាក់​ដូ​ស​ទី​២​ពេញលេញ​ គិតត្រឹមថ្ងៃទី១៤ កញ្ញា។

​វៀតណាម​គ្រោង​ប្រមូល​វ៉ាក់សាំង​ឲ្យបាន​១​៥​០​លាន​ដូ​ស​ ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​យ៉ាងតិច​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ ​៩​៦​លាន​នាក់​ ​នៅ​ត្រឹម​ឆ្នាំក្រោយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner