កូរ៉េខាងជើង៖ ការធ្វើតេស្តមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើងថ្មី គឺទុកសម្រាប់វាយប្រហារកងកម្លាំងសត្រូវ

សេអ៊ូល៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះចេញផ្សាយថា ការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃពុធម្សិលមិញ គឺជាប្រភេទមីស៊ីលបាញ់ចេញពីផ្លូវរថភ្លើង ដែលទុកសម្រាប់វាយប្រហារកងកម្លាំងបរទេសណា ដែលបង្កការគំរាមកំហែងដល់កូរ៉េខាងជើង។

សារព័ត៌មាន KCNA បានចេញផ្សាយដោយដកស្រង់សម្តីរបស់លោក ផាក ចុង ឆុន សមាជិកគណបក្សពលករកូរ៉េ ដែលទទួលបន្ទុកត្រួតពិនិត្យការធ្វើតេស្តអាវុធនេះបញ្ជាក់ថា ប្រព័ន្ធបាញ់មីស៊ីលនៅតាមផ្លូវរថភ្លើង (railway-borne missile system) គឺជាការបង្កើនសមត្ថភាពក្នុងការទប់ទល់ការវាយប្រហារនានា ប្រកបដោយប្រសិទ្ធភាព។ វាអាចទប់ទល់ការវាយប្រហារពហុទិសដៅព្រមៗគ្នា ពីសំណាក់កងកម្លាំងពីបរទេស ដែលបង្កការគំរាមកំហែង។

សូមជម្រាបផងដែថា នៅថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន ក៏បានប្រកាសពីការចាប់សញ្ញាបាន ជុំវិញការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងខាងលើនេះផងដែរ ដោយមានចំនួនពីរគ្រាប់។ ការធ្វើតេស្តរបស់កូរ៉េខាងជើងនេះ បានកើតមានឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងបានប្រកាសពីភាពជោគជ័យ ក្នុងការធ្វើតេស្តគ្រាប់មីស៊ីលបាលីស្ទីកចេញពីនាវាមុជទឹក (SLBM) ដែលបានបង្កឲ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានការណ៍នៅប្រទេសកូរ៉េទាំងពីរ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner