សាកសពកុមារអាយុ១៤ឆ្នាំរកឃើញវិញក្រោយបាត់ខ្លួន២៤ម៉ោងដោយសារទូកនេសាទលិច

កុមារអាយុ១៤ឆ្នាំដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទក្នុងខេត្តព្រះសីហនុ ត្រូវបានគេរកឃើញ សាកសពហើយនាវេលាល្ងាចថ្ងៃទី១៥កញ្ញា។ កុមារសួន មករា ដែលមិនចេះហែលទឹកសោះនោះ បានធ្វើ ដំណើរតាមទួកជាមួយនឹងឳពុកកាលពីរសៀលថ្ងៃទី១៤កញ្ញាក្នុងការធ្វើនេសាទនៅចំណុចចុងអូរ ក្នុង ឃុំទំនប់ រលកនៃស្រុកស្ទឹងហាវ។

ក្នុងពេលកំពុងនេសាទនោះ ខ្យល់កន្ត្រាក់ បានពន្លិចទូកនេសាទរបស់អ្នកទាំង២។ បុរសជាឳពុកអាយុ៤៧ឆ្នាំឈ្មោះ មាឃ សៀក ដែលចេះហែលទឹក បានហែលមកច្រាំងរួចជីវិត, ប៉ុន្តែកូនប្រុស អាយុ១៤ឆ្នាំនោះ បានលិចចូលក្នុងទឹកសមុទ្ទ និងសាកសព ត្រូវបានគេរកឃើញវេលាម៉ោង៦ល្ងាចថ្ងៃទី១៥កញ្ញា ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner