រួមគ្នាបរិច្ចាគឈាម រួមគ្នាសង្រ្គោះជីវិត

ភ្នំពេញ៖ ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការ លោកជំទាវ ប៉ែន ឆដា រដ្ឋលេខាធិការ និងឯកឧត្តម កៅ ធារ៉ូ អនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីភាពចូលរួម ” កម្មវិធីបរិច្ចាគឈាម ” ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ឆ្នាំ២០២១ ក្រោមប្រធានបទ “ រួមគ្នាបរិច្ចាគឈាម រួមគ្នាសង្រ្គោះជីវិត ” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជនសសយក វិស័យរ៉ែ និងថាមពល សរុបចំនួន ៦០នាក់ ។

សូមបញ្ជាក់ថា នេះជាលើកទី៨ហើយ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងយុវជន សសយកវិស័យរ៉ែ និងថាមពល បានចូលរួមបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលកំពុងមានកង្វះខាតឈាម ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner