ទំព័រដើមបរិស្ថានឯកឧត្តម សាយ សំអាល់ ជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្...

ឯកឧត្តម សាយ សំអាល់ ជួបជាមួយឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀល ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានជួបជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន រវាងប្រទេសទាំង២ ជាពិសេស ការផលិតថាមពលនិងការគ្រប់គ្រងធនធានទឹក និង ការកំណត់ជំហររបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ ឯកឧត្តម រដ្ឋមន្ត្រីបានលើកថា សុខ សន្តិភាព និងស្ថេរភាពនយោបាយគឺជាកត្តាសំខាន់ដែលធ្វើឲ្យកម្ពុជាមានឱកាសគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តមក៏បញ្ជាក់ថាបេសកកម្មសំខាន់របស់ក្រសួងបរិស្ថានផ្តោតលើ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់ដោយចីរភាព។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំ ផែនការជាយុទ្ធសាស្រ្ត សម្រាប់រយៈពេលវែង ស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ក្នុងនោះក៏មានការគិតគូរអំពីប្រភពថាមពលនាពេលអនាគតផងដែរ។

ឯកឧត្តមក៏បានបន្ថែមថាប្រទេសចិនកំពុងបញ្ឈប់ការផ្តល់មូលធិសម្រាប់គម្រោងបង្កើតថាមពលអគ្គិសនីមកពីធ្យូងថ្ម បច្ចុប្បន្នពិភពលោកកំពុងតែផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលស្អាត ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពនៃប្រភពថាមពលផងដែរ។ ទាក់ទងនឹងជំហររបស់កម្ពុជាសម្រាប់ COP26 ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថាយើងកំពុងរៀបចំជំហរកម្ពុជាដើម្បីសុំគោលការណ៍សម្រេចពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជាមួយគ្នានេះដែរ កម្ពុជាកំពុងតែរៀបចំផែនការយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននិងសង្ឃឹមថានឹងបញ្ចប់នៅមុន COP26។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានលេីកឡេីងបន្ថែមអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាមដងទន្លេមេគង្គ ដោយផ្តោតសំខាន់លេី ការបង្កាត់ពូជស្រូវ ដែលបញ្ចេញកាបូនតិច ការបង្កាត់ពូជត្រី ប្រព័ន្ធធារាសាស្រ្ត គ្រោះទឹកជំនន់ និងយន្តការបន្ថយការបំពុលប្លាស្ទីកនៅក្នុងសមុទ្រ ។ បន្ថែមលេីសពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការរៀបចំឯកសារ គោលនយោបាយ និងសេចក្តីប្រកាសពាក់ព័ន្ធ សម្រាប់ត្រៀមសន្និសីទ លេីកទី២៦ នៃភាគីអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុផងដែរ ៕ ដោយ / គ្រី សម្បត្តិ

- Advertisement -spot_img
spot_img
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម