រដ្ឋបាលខេត្តឧត្តរមានជ័យ ជំរុញដល់ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ បង្កើនការដាំ​ដើម​ឈើ ដើម្បីបរិស្ថានបៃតងនិង​កាត់​បន្ថយ​ការប្រែ​ប្រួលអាកាសធាតុ

រដ្ឋបាលខេត្តឧត្តរមានជ័យ បានជំរុញដល់ ព្រះសង្ឃ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដើម្បីបង្កើនបរិស្ថានបៃតង និងជាផ្នែកមួយនៃដំណោះស្រាយចំពោះបញ្ហាបង្កឡើងដោយការប្រែ​ប្រួលអាកាសធាតុ។ ការជំរុញបែបនេះបានធ្វើឡើងក្នុងពិធីដាំឈើ ក្នុងតំបន់ដែនជំរកសត្វព្រៃសង្ឃរុក្ខាវន័ ស្ថិតនៅ ភូមិថ្មីឃុំត្រពាំងតាវ ស្រុកអន្លង់វែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ ។

ឯកឧត្តម ប៉ែន កុសល្យ ថ្លែងថា ជារៀងរាល់ឆ្នាំ កូនឈើប្រណីតរួមមាន៖ ក្រញូង បេង នាងនួន ធ្នង់ ជាច្រើនដើម ត្រូវបានមន្ត្រីបរិស្ថានបណ្តុះកូន ដាក់ដាំនៅតំបន់ដែនជម្រកសត្វព្រៃឈើសង្ឃរុក្ខាវន័។ ឯកឧត្តមថា សកម្មភាពនេះជាចលនាបំផុសស្មារតីស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ និងជាការដាំស្តារព្រៃឈើឡើងវិញ ព្រមទាំងជាការចូលរួមការពារ និងអភិរក្សឲ្យបានគង់វង្សសម្រាប់ជាប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត។

ឯកឧត្តមបានថ្លែងថា ដើមឈើមួយដើម ដែលយើងម្នាក់ៗបានដាំនៅថ្ងៃនេះគឺមានន័យថា កម្ពុជានិងមានដើម​ឈើមួយដើមថ្មីបន្ថែមទៀត លើធនធានព្រៃឈើដែលយើងមានស្រាប់នៅក្នុងតំបន់ការពារធម្មជាតិ​ដែលយើងទាំងអស់គ្នាត្រូវចូលរួមការពារអភិរក្ស។

គួរបញ្ជក់ថា ការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក ហើយកម្ពុជាមិនមែនជាប្រទេសដែលបង្កឲ្យមានការប្រែប្រួលអាកាសធាតុឡើយ តែបាននិងកំពុងរងនូវផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ   ជាក់ស្តែងដូចជា រដូវវស្សាចាប់ផ្ដើម ភ្លៀងធ្លាក់មិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ធ្វើឪ្យមានការខូចខាតផលដំណាំប្រជាពលរដ្ឋជាដើម៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner