ប៉ូលីសកាពីតូលស្នើឱ្យឆ្មាំជាតិប្រចាំការ ខ្លាចមានការធ្វើបាតុកម្មដូចបាតុកម្មគាំទ្រលោកត្រាំកាលពីខែមករា
ប៉ូលីសកាពីតូលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃ ពុធ នេះ ថាខ្លួនបានសុំឱ្យមន្ទីរបញ្ចកោណដាក់ពង្រាយឆ្មាំជាតិក្នុងករណី ដែលមានការជួបជុំធ្វើបាតុកម្មដូច ការធ្វើកុបកម្មដោយក្រុមគាំទ្រលោកត្រាំកាលពីថ្ងៃទី ៦ ខែមករា។
នាយកដ្ឋាននេះ បាននិយាយនៅក្នុងធ្វីតធ័រថា ខ្លួនបានសុំឱ្យក្រសួងការពារជាតិ ផ្ដល់កងកម្លាំងបន្ថែមដើម្បីគាំទ្រដល់ឆ្មាំជាតិ ក្នុងករណីចាំបាច់។
ប្រភពពីរ បានប្រាប់សារព័ត៌មាន NBC News នៅព្រឹកថ្ងៃពុធនេះថា ការប្រកាសនេះ បានកើតឡើងប៉ុន្មានម៉ោងមុនពេលការសាងសង់របងជុំវិញកាពីតូល ដែលគ្រោងនឹងចាប់ផ្តើមនាំពេលខាងមុខ។ ការតំឡើងនឹងរបងនេះ នឹងចាប់ផ្តើមនៅម៉ោង ៨៖ ៣០ នាទីយប់ម៉ោងនៅអាមេរិក។
មន្រ្តីក្រសួងសន្តិសុខមាតុភូមិ បាននិយាយថា ការប្រមូលផ្តុំ ហៅថា « Justice forJ6» ដែលរៀបចំឡើង ដោយអតីតបុគ្គលិកយុទ្ធនាការសម្រាប់អតីតប្រធានាធិបតីដូណាល់ត្រាំ ត្រូវបានគេរំពឹងថា នឹងទាក់ទាញមនុស្សប្រហែល ៧០០ នាក់នៅខាងក្រៅអាគារកាពីតូលសហរដ្ឋអាមេរិក។