អគ្គលេខាធិការអង្គការសហប្រជាជាតិលោក ថ្លែងថាគំនិតដែលថាស្ថាប័នពិភពលោកអាចដោះស្រាយបញ្ហានៅអាហ្វហ្កានីស្ថានបាននោះ គឺជាការស្រមើស្រមៃសុទ្ធសាធ

អត្ថបទដោយ៖
AMS OneMinute

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថ្លែងថាគំនិតដែលថាស្ថាប័នពិភពលោកអាចដោះស្រាយបញ្ហាដែលអូសបន្លាយរាប់ទស្សវត្សរ៍នៅអាហ្វហ្កានីស្ថានបាននោះ គឺជាការស្រមើស្រមៃសុទ្ធសាធ។

លោក Guterres ក៏បាននិយាយថា លោកគាំទ្រទៅលើកិច្ចខំប្រឹងប្រែងក្នុងការបញ្ចុះបញ្ចូលក្រុមតាលីបង់អោយបង្កើតរដ្ឋាភិបាលដែលមានភាពប្រសើរជាងកាលពី ២០ឆ្នាំមុន។ អ.ស.ប មានសមត្ថភាពតិចតួចក្នុងការសម្រុះសម្រួលបញ្ហាជម្លោះនៅក្នុងអាហ្វហ្កានីស្ថាន។ អ.ស.ប គួរតែផ្តោតលើជំហររបស់ខ្លួនដែលគាំទ្រ និងជួយដល់ប្រជាជនអាហ្វហ្កានីស្ថាន ជាជាងផ្ដោតទៅលើតួនាទីជាអ្នកដោះស្រាយជម្លោះ។

ជំនួយមនុស្សធម៌គួរតែត្រូវបានប្រើជាឧបករណ៍ ដើម្បីបញ្ចុះបញ្ចូលក្រុមតាលីបង់ឱ្យគោរពសិទ្ធិជាមូលដ្ឋានរួមទាំងសិទ្ធិរបស់ស្ត្រី និងកុមារីផងដែរ។

ប្រទេសជាសមាជិកនៃអ.ស.ប បានសន្យាផ្តល់ជំនួយជាង ១,១ពាន់លានដុល្លារសម្រាប់អាហ្វហ្កានីស្ថាន និងបញ្ហាការភៀសខ្លួនរបស់ប្រជាជនអាហ្វហ្កានីស្ថានទៅប្រទេសជិតខាង។

លោក Guterres ក៏បានអំពាវនាវដល់បណ្តាប្រទេសនានាឱ្យធានាថា សេដ្ឋកិច្ចអាហ្វហ្កានីស្ថាននឹងមិនត្រូវបានដួលរលំទាំងស្រុងនោះឡើយ។

ប្រភព៖ Reuters

ads banner