សម្តេចតេជោបញ្ជាក់តបនូវមូលហេតុដែលសម្តេចចូលប្រជុំក្នុងកិច្ចប្រជុំ Zoom របស់ក្រុមប្រឆាំង (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងនៅថ្ងៃទី១៦កញ្ញាបញ្ជាក់តបនូវមូលហេតុអ្វីដែលសម្តេចបានលេចវត្តមានគួរ ឲ្យភ្ញាក់ផ្អើលក្នុងកិច្ចប្រជុំ Zoom មួយរបស់ក្រុមប្រឆាំង។

គួរបញ្ជាក់ថាវត្តមានរបស់សម្តេចក្នុងកិច្ចប្រជុំ Zoom របស់ក្រុមប្រឆាំងនៅក្រៅស្រុក កាលពីថ្ងៃទី៩កញ្ញា ត្រូវបានក្រុមវិភាគនានាបានលើកមកនិយាយផ្សេងៗគ្នា និង ការវិភាគខ្លះ

បែរជានិយាយថាសម្តេចបានបង្ហាញនូវសញ្ញាចង់រកការជជែកនយោបាយណាមួយនោះថែមទៀត ។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ការចូលទៅប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុននោះ មិនមែនជាការផ្តល់សញ្ញាសម្រាប់ការចចារនោះឡើយ សូមកុំយល់ខុសឲ្យសោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner