សភាកម្ពុជា, វៀតណាម និងឡាវ គ្រោងជួបគ្នាសប្តាហ៍ក្រោយ (Video Inside)

កម្ពុជាត្រៀមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៨ គណៈកម្មការកិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀត ណាម CLV នាសប្តាហ៍ក្រោយនេះ។ កិច្ចប្រជុំសភាទាំង៣ប្រទេសនៅថ្ងៃទី២៣ ខែកញ្ញា តាមប្រព័ន្ធអនឡាញ នឹងស្ថិតក្រោមប្រធានបទ ស្ដីពីការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតប ចំពោះវិបត្តិកូវីដ១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ។

អនុប្រធានទី២រដ្ឋសភាកម្ពុជា លោក ជំទាវកិត្តិសង្គហបណ្ឌិតឃួន សុដារី នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសន្និសីទលើកទី៨នោះ។ សន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម ត្រូវគេបញ្ជាក់ថាគឺមាន គោលបំណងពង្រឹងភាពជាដៃគូនិងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងសភានៃប្រទេសទាំង៣, និងកិច្ចប្រជុំ នោះគឺជាការជម្រុញនិងពន្លឿនការស្តារឡើងវិញសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner