រយៈពេល២៤ម៉ោង កម្ពុជាឆ្លងកូវីដ៦៩៣ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានកើនឡើងចំនួន៤០ករណីបើប្រៀបធៀបនឹងម្សិល មិញ។ ការឆ្លងថ្មីនៅថ្ងៃនេះចំនួន៦៩៣ករណី រួមមាន៥៨១ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១១២ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានកើនឡើង៥៨ ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ១៨ករណី។

ការស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានចំនួន ១១នាក់ ដែលកើនឡើង២នាក់បើប្រៀបធៀបនឹង ម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២០៧ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៨ម៉ឺន ៤ពាន់៧០៨ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី១៦ ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេស មានចំនួន១០ម៉ឺន២ពាន់១៣៦ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៧៨នាក់ និង ការព្យាបាលជាសះស្បើយ សរុបមានចំនួន៩ម៉ឺន ៥ពាន់ ៨១០នាក់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner