អូស្ត្រាលីនឹងបញ្ជាទិញមីស៊ីលអាមេរិក Tomahawk ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងការពារជាតិត្រីភាគី

កង់បេរ៉ា៖ អូស្ត្រាលីប្រកាសថា ​ខ្លួន​នឹងបញ្ជា​ទិញ​មី​ស៊ី​ល Tomahawk របស់សហរដ្ឋ​អាមេរិក​រយៈ​ចម្ងាយ​ឆ្ងាយ​ភ្លាមៗ ក្រោយ​បង្កើត​សម្ព័ន្ធភាព​ថ្មី​ជាមួយ​អាមេរិក​ និង​អង់គ្លេស ​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​ក្នុងពេល​ប្រឈម​មុខ​នឹង​ការប្រកួតប្រជែង​ខ្លាំង​ឡើង​ជាមួយ​ចិន​។​

ថ្លែងប្រាប់អ្នកកាសែតនៅទីក្រុងកង់បេរ៉ា ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​ស្កុត ម៉ូ​រី​សុន បាននិយាយដូច្នេះថា​ យើង​នឹង​ពង្រឹងសមត្ថភាព​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​យើង រួម​ទាំង​មី​ស៊ី​លបញ្ជា​ទិស Tomahawk​ ដើម្បី​ដាក់​ពង្រាយ​នៅ​លើ​នាវា​ពិ​ឃាដ Hobart របស់​កងទ័ពជើងទឹក​អូស្ត្រាលី ​និង​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​លើ​ផ្ទៃដី​ដែល​អាច​ពង្រីក​សមត្ថភាព​កងទ័ពអាកាស​របស់​​អូស្ត្រាលី​យើង​​។​ លោកបន្ថែមថា ​អូស្ត្រាលី​ក៏​គ្រោង​នឹង​ទទួលបាន​កង​នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ត្រីភាគី​ជា​មួយ​សហរដ្ឋ​អាមេរិក​ និង​អង់គ្លេស​ផងដែរ​។​

​គួរកត់សម្គាល់ ផែនការ​ទិញ​មី​ស៊ី​ល​ដែល​បានធ្វើ​ឡើង​ជា​ផ្នែក​មួយ ​នៃ​កិច្ចព្រមព្រៀង​ការពារជាតិត្រីភាគី ដែល​បាន​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​ដោយ​លោក ស្កុត ​ម៉ូ​រី​សុន ជាមួយសម​ភាគី​អង់គ្លេស​លោក ​បូរី​ស ច​ន​សុន ​និង​ប្រធានាធិបតី​​អាមេរិកលោក ​ចូ បៃ​ដិន ត្រូវ​គេ​រំពឹងថា​ នឹង​បង្កើន​ការ​ខឹងសម្បា​នៅ​ទីក្រុង​ប៉េកាំង​៕ ប្រភព៖ Straitstimes

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner