ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៧ កញ្ញា ២០២១
កម្ពុជាស្ថិតនៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ
ភាពស៊ាំរបស់យើងក្នុងសហគមន៍បានត្រឹមតែ៧៥ភាគរយប៉ុណ្ណោះ បើសិនជាយើងចាក់ដល់ពលរដ្ឋត្រឹម១២ឆ្នាំឡើង
ស្ថានភាពកូវីដ១៩ នៅលើពិភពលោកមិនបានថមថយទេ ផ្ទុយទៅវិញរឹតតែខ្លាំងក្លាថែមទៀត
រាល់ថ្ងៃសៅរ៍ និងអាទិត្យ ករណីឆ្លង និងស្លាប់ដោយកូវីដ១៩ នៅអាមេរិកធ្លាក់ចុះដោយសារតែគ្រូពេទ្យឈប់សម្រាក មិនមានការកត់ត្រា
មានពលករខ្មែរប្រមាណ៥.២ម៉ឺននាក់ បានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ
បើគ្មានការដឹកនាំបញ្ជាឱ្យចាក់ស្រោចវ៉ាក់សាំងទេ ទីក្រុងកម្ពុជាមិនអាចក្លាយជាទីក្រុងដែលមានវ៉ាក់សាំងទេ
វិធានការ៣សំខាន់ៗ ដែលកម្ពុជាដាក់ចេញជាប្រចាំថ្ងៃ នោះគឺទី១៖ ការធ្វើចត្តាឡីស័ក និងការធ្វើតេស្តរហ័ស ទី២៖ ការចាក់វ៉ាក់សាំង និងទី៣៖ ការព្យាបាលដោយថ្នាំ និងវិធីថ្មីៗ
នៅថ្ងៃទី២៤ កញ្ញា ខាងមុខនេះ នឹងមានវ៉ាក់សាំងថ្មីមកដល់៣លានដូស ហើយថ្ងៃទី២៦ ឬ២៧ កញ្ញា នឹងមកដល់៣លានដូសទៀត ដែលជាការបញ្ជាទិញដោយកម្ពុជា
កម្ពុជាចាក់ដូសទី៣ បានជាង៨០ម៉ឺននាក់បាត់ហើយ
ចំនួនសាលារៀនដែលបានបើកសាលាឡើងវិញនៅទូទាំងប្រទេសកម្ពុជាពេលនេះមានចំនួន២ ៦៤១សាលា ក្នុងនោះមានមតេយ្យ១៥៣ បឋម១៥០០ កម្រិតអនុវិទ្យាល័យ៧១៦ កម្រិតវិទ្យាល័យ២៧២
យើងសុខចិត្តចំណាយរាប់រយលានដុល្លារដើម្បីរកវ៉ាក់សាំង ដើម្បីទាញចំណូលរាប់ពាន់ដុល្លារត្រឡប់មកវិញ
កម្ពុជានឹងពិភាក្សាជាមួយចិន ដើម្បីឱ្យនិស្សិតរបស់កម្ពុជាដែលបានចាកចេញពីប្រទេសចិនអំឡុងផ្ទុះកូវីដ១៩ ទៅសិក្សានៅប្រទេសចិនវិញ
បើសិនជាតម្រូវឱ្យមានការចាក់ដូសទី៤ នាពេលខាងមុខ រដ្ឋនៅតែអាចទទួលខុសត្រូវភាគច្រើន ដោយឡែកវិស័យឯកជនក៏អាចរួមចំណែកជួយចេញលុយ បើចាក់ដល់បុគ្គលិកខ្លួន តែសម្រាប់កសិករ កម្មករក្រីក្រ រដ្ឋនឹងចេញលុយជូន
បើសិនជាកម្ពុជាបិទចិន គឺបិទច្រមុះខ្លួនឯង
សម្តេចមិនមែនចូលស្តាប់ចូល Zoom របស់ក្រុមប្រឆាំងលើកទី១នោះទេ គឺ ចូលស្តាប់ប្រហែល២០ដងហើយ ដោយមនុស្សរបស់សម្តេចបានថតឃ្លីបទុកជាង៥០ផងដែរ។ ការចូលរបស់សម្តេចគឺមាន link និងលេខកូដត្រូវត្រឹម មិនមែនជាការ Hack នោះទេ។
បើសម្តេចចង់បានរឿងច្បាប់អភ័យឯកសិទ្ធិនេះ មិនមែនធ្វើត្រឹមច្បាប់ទេ គឺកែរដ្ឋធម្មនុញ្ញតែម្តង ព្រោះពេលនេះ គណបក្សប្រជាជនគ្រប់គ្រងអាសនៈទាំងអស់
រឿងវ៉ាក់សាំងជាមរតកដ៏មានតម្លៃរបស់ព្រះមហាក្សត្រ-សម្តេចម៉ែ និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងជាមរតករួមរបស់ប្រទេសជាតិរបស់យើង
ប្រភព៖ FN