ឃេីញម៉ូតូគេ ចតទុកមុខបន្ទប់ទំនងពេក ក៏លួចបណ្ដេីរចេញត្រូវម្ចាស់ឃេីញទាន់ស្រែកផ្អេីលដល់ពលរដ្ឋចាប់ប្រគល់ឲ្យប៉ូលីស

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច តែត្រូវម្ចាស់ឃេីញទាន់ស្រែកឆោឡោផ្អេីលដល់ប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ករណីរលួចម៉ូតូ ខាងលេីនេះបានកេីតឡេីងនៅវេលាម៉ោង ៧និង ៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចផ្ទះជួលលេខ៣០៧ផ្លូវ១០៣ ក្រុមទី ៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះថាន ធីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកបំរើហាងលក់សាច់អាំង មានទីលំនៅផ្ទ៣០៧ បន្ទប់ជួលក្រុម៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ជនសង្ស័យឈ្មោះ និត សុផារដ្ឋ ភេទ អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ចតុមុខ ខណ្ឧដូនពេញ (មានសារធាតុញៀន ) អវិជ្ជមានកូវីត១៩ ។

ចំណែកសំភារៈ ដក ហូត៖ កូនសោរចំនួន០៤(សោរម៉ូតូ០១មិនទាន់ឆាបសំរាប់ឆ្កឹះ) ។ ម៉ូតូ០១គ្រឿងម៉ាកSUZUKI.nex ពណ៍ផា្កឈូកលាយសរ (សេរី019) សា្លកលេខភ្នំពេញ1HF9947 (របស់ជនរងគ្រោះ) ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា រឿងហេតុនោះគឺ

នៅថ្ងៃទី ខែ ឆ្នាំ ខាងលើជនរងគ្រោះ បានទុកម៉ូតូនៅមុខបន្ទប់ជួលនៅចំណុចកេីតហេតុខាងលេី ក៏ដើរចេញពីបន្ទប់ស្រាប់តែមានជនសង្ស័យមា្នក់បានបណើ្តរម៉ូតូចេញពីមុខបន្ទប់ ដែលជនរងគ្រោះចតទុកមុខបន្ទប់ ឃើញក៍ស្រែកចោរៗ ផ្អើលអ្នកជិតខាងជួយដេញ ក៏កំលាំងល្បាតប៉ុសិ្តអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកប៉ុស្តិ៍នគរបាលទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner