អ្នកអាជីវករនៅខេត្តក្រចេះម្នាក់ឈ្នះ៧ម៉ឺនដុល្លារពីសែលកាត
រាជធានីភ្នំពេញ៖ពិតជាសំណាងណាស់អ្នកអាជីវករម្នាក់បានឈ្នះប្រាក់ រង្វាន់លុយសុទ្ធរហូតដល់៧០០០០ដុល្លារ ពីកម្មវិធី «ឈ្នះលុយសុទ្ធ ១០០០០ដុល្លារ រៀងរាល់ថ្ងៃ» ពី សែលកាត។
អតិថិជនសំណាងរូបនេះមានឈ្មោះថាលោក ទូច សាន មានមុខរបរជាអាជីវករ ដែលមានអាសយដ្ឋាននៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចះ។ លោកបានឈ្នះរង្វាន់កាលពីថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១ នូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺ ៧០០០០ដុល្លារ។ លោកអ្នកដ៏អាចមានសំណាងឈ្នះលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាបន់នេះដែរជាមួយ សែលកាត ដើម្បីទទួលបានសំណាងរង្វាន់លុយសុទ្ធទាំងនេះមកបំពេញក្តីស្រមៃក្នុងជីវិត។
អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ,លេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ ។
ក្រុមហ៊ុនសែលកាតបានឱ្យដឹងថា កម្មវិធីឈ្នះលុយសុទ្ធ ១០០០០ដុល្លារ រៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១០០០០ ដុល្លាររៀងរាល់ថ្ងៃ។
ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។
គេអាចតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់នេះនៅម៉ោង ៦:៥០ នាទីរៀងរាល់ល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕