គណៈកម្មាធិការស្បៀងបម្រុងកម្ពុជា បានផ្តល់ពូជបន្លែ ដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបាត់ដំបង ចំនួន៦មុខ ដើម្បីចែកជូនប្រជាពលរដ្ឋ ក្នុងស្រុក-ក្រុងគោលដៅទាំង៥ជំហានទី១ ក្នុងខេត្ត

ក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បាននាំយកអំណោយពូជបន្លែ ចំនួន ៦មុខ ដែលជាអំណោយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការស្បៀងបម្រុងកម្ពុជា ចែកជូនជានិមិត្តរូប ដល់សង្កាត់ ចំនួន០៣នៅក្នុងក្រុង-ខេត្តបាត់ដំបង នៅថ្ងៃទី១៧ខែកញ្ញានេះ ក្រោមវត្តមានឯកឧត្តម អ៊ុយ សុធាវី និងឯកឧត្តម ធូ ភា  អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

    ពូជបន្លែទាំង៦មុខដែលយកទៅចែកជូនដើម្បីជានិមិត្តរូប ដល់ប្រជាពលរដ្ឋដែលត្រូវទទួលបាននូវអំណោយទាំងនេះ រួមមាន៖សង្កាត់វត្តគរ, សង្កាត់អូរម៉ាល់ និងសង្កាត់ក្តុលដូនទាវ ក្រុងខេត្តបាត់ដំបង។

      ឯកឧត្តមអភិបាលរងខេត្តបាត់ដំបងទាំង២រូបបានថ្លែងថា៖ ការនាំយកនូវអំណោយ និងចុះផ្តល់ពូជបន្លែជានិមិត្តរូបជូនដល់សង្កាត់ទាំង៣ខាងលើដែលជាអំណោយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃ គណៈកម្មាធិការស្បៀងបម្រុងកម្ពុជា នៅពេលនេះគឺជាការផ្តល់នូវពួជបន្លែជំហ៊ានទី១ជូនដល់ក្រុង-ស្រុកចំនួន០៥របស់ខេត្ត ក្នុងនោះមាន៖ក្រុងបាត់ដំបង,ស្រុកមោងឫស្សី, ស្រុកសង្កែ, ស្រុកឯកភ្នំ និងស្រុកថ្មគោល។

      លោក ហុង ឆេត ជាមន្ត្រីក្រុមលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត បានឲ្យដឹងថា៖ពូជបន្លែជំហានទី១ ដែលទទួលបាន មានចំនួន០៥ស្រុក-ក្រុងខាងលើ។ដោយក្នុងនោះក្រុងបាត់ដំបង ចំនួន០៥សង្កាត់,ភូមិចំនួន២៨ភូមិ ស្មើនិង១.០៤៥គ្រួសារ ក្នុងនោះអ្នកមកទទួល(ជាស្ត្រីចំនួន៧២៥នាក់)។ ស្រុកមោងឬស្សី ចំនួន០៩ឃុំ, ភូមិចំនួន ៨៣ភូមិ ស្មើនិង ៥,០៥៣គ្រួសារ ក្នុងនោះអ្នកមកទទួល(ជាស្រ្តីចំនួន២.៤៤៦នាក់)។ ស្រុកសង្កែ ចំនួន ១០ឃុំ,ភូមិចំនួន ៤០ភូមិ ស្មើនិង១.៤០៥គ្រួសារក្នុងនោះអ្នកមកទទួល( ជាស្ត្រីចំនួន៥៦៧នាក់)។ស្រុកឯកភ្នំ ចំនួន០៥ឃុំ,ភូមិចំនួន ៣៣ភូមិ ស្មើនិង ៧៧៦គ្រួសារ ក្នុងនោះអ្នកមកទទួល(ជាស្ត្រីចំនួន៤៦៨នាក់)។និងស្រុកថ្មគោល ចំនួន១០ឃុំ ,,ភូមិចំនួន៧៣ភូមិ ស្មើនិង ៥.៤៣៩គ្រួសារ ក្នុងនោះអ្នកមកទទួល(ជាស្ត្រីចំនួន២.៣៧០នាក់)។

        តាមការគូសបញ្ជាក់ពីលោក ហុង ឆេត មន្ត្រីសម្របសម្រួល និងជា អ្នករៀបចំបែងចែកអំណោយនៃក្រុមលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ក្នុងជំហានទី១នេះលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានទទួលអំណោយ ជាពូជបន្លែ ចំនួន៦មុខ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការស្បៀងបម្រុងកម្ពុជា សរុបរួមចំនួន ០៥ក្រុង-ស្រុក(១៤ក្រុង-ស្រុក) គឺស្មើ ៣៩ឃុំ-សង្កាត់និងភូមិចំនួន២៥៨ភូមិ ប្រជាកសិករដែលត្រូវទទួលបាននូវពួជបន្លែ សរុបចំនួន១៣.៧១៨ គ្រួសារ ក្នុងនោះជាស្ត្រីមកទទួលចំនួន៦.៥៧៦នាក់ ។ ហើយពូជបន្លែទាំង៦មុខចែកជូនដល់គ្រួសារទាំងនោះ ក្នុង១គ្រួសារៗ ទទួលបានមួយមុខ០២កញ្ចប់ ក្នុងនោះមាន៖ត្រប់ភ្លុក,សណ្តែកគួរ,ស្ពៃខៀវ,ត្រកួន,ត្រឡាច  និង ត្រសក ។

       ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ បន្ថែមទៀតថា៖ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាកសិករ ដែលកំពុងតែជួបបញ្ហាប្រឈមនៅក្នុងកាលៈទេសៈពីការរាតត្បាតនិងប្រឈមពីការរីករាលដាលនៃជម្ងឺកូវិដ-19 ធ្វើឲ្យបងប្អូនទាំងនោះ ពុំមានលទ្ឋភាព ចេញទៅប្រកបការងារ និងមុខរបរនៅខាងក្រៅស្រុកបាន។ ក្នុងនោះរាជរដ្ឋាភិបាលនិតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការស្បៀងបម្រុងកម្ពុជា គឺក្នុងគោលបំណង ដោយផ្តោតសំខាន់ ដើម្បីផ្តល់អាទិភាព ជូនដល់ប្រជាកសិករទាំងនោះ មានលទ្ឋភាពក្នុងការដាំដុះនូវ ពូជបន្លែ ក្នុងរយះពេលខ្លិ ដើម្បីទទួលបាននូវផលកម្រៃពីការប្រមូលកសិផលបន្លែទាំងនេះ ក្នុងការជួយរួមចំណែកកាត់បន្ថយពីការចំណាយនូវថវិកាបន្តិចបន្ទួចក្នុងដំណាក់កាលដែលកំពុងតែប្រឈមពីការរាតត្បាតដោយជម្ងឺកូវិដ-19 នេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner