វៀតណាម​ប្រើ​វ៉ាក់សាំង​គុយបា​ ​A​b​d​a​l​a​ ​មួយទៀត​ ជាវ៉ាក់សាំងទី​​​៨​

ក្រសួងសុខាភិបាល​វៀតណាម​ ​កាលពី​ថ្ងៃសុក្រ​ទី​១​៧​ ​កញ្ញា​ ​បាន​ផ្តល់​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ជា​ករណី​បន្ទាន់​ ​ប្រភេទ​ ​A​b​d​a​l​a​ ​ផលិត​នៅ​ប្រទេស​គុយបា​។​

​វ៉ាក់សាំង​ ​A​b​d​a​l​a​ ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ C​I​G​B-66 ​នេះ ត្រូវ​បាន​ប្រទេស​គុយបា​អនុម័ត​ឲ្យ​ប្រើ​ ​កាលពី​ថ្ងៃ​ទី​៩​ ​ក​ក្ដ​ដា​ ​ក្រោយ​ពេលរោងចក្រ​ផលិត​បាន​ប្រកាស​កាលពី​ខែ​មិថុនាថា​ ​វា​មាន​ប្រសិទ្ធ​ភាព​ច្រើនជាង​៩​២​ភាគរយ​ ​នៅ​ពេល​ចាក់​បាន​៣​ដូ​ស​។​

​វៀតណាម​បាន​សម្រេច​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំងកូវីដ​ ​សរុប​ចំនួន​៨​ប្រភេទ​ហើយ​ ​រួម​មាន​ ​As​t​raZe​n​e​ca​, Jo​h​n​son​ & Jo​h​n​son​, ​Modern​a​ , ​P​f​i​z​e​r-B​ioN​T​e​c​h​, S​put​n​i​k​V​, ​Sin​o​p​harm​ , ​Hay​at​-​V​a​x ​និង​ចុងក្រោយ​នេះ​គឺ​របស់​គុយបា​ ​A​b​d​a​l​a​ ​។​

​នៅ​វៀតណាម​ ​មនុស្សជា​ង​៣​៣​លាន​នាក់​ហើយ​ក្នុងចំណោម​ ​ប្រជាជន​សរុប​៩​៦​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ ដូ​ស​ទី​១​ ​ខណៈ​ដូ​ស​ទី​២​ ​ចាក់​បាន​ប្រមាណ​៦​.​១​៨​លាន​នាក់​ គិតត្រឹមថ្ងៃទី១៧ កញ្ញា៕​ ​ប្រភព​ពី​ ​V​N​express​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner