ថៃ​៖​ ​ទេសចរ​បរទេសជាង៧០០នាក់​ចាយជាង​​​៤​៧​លាន​បាត​ កញ្ចប់​​Sam​u​i​ ​Plus​ ​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ថៃ​បាន​ចេញផ្សាយ​ ​នា​ថ្ងៃ​ទី​១​៧​ ​កញ្ញា​ថា​ ​សរុប​ភ្ញៀវ​ទេសចរ​បរទេស​ ​៧​១​១​នាក់​បាន​ទៅដល់​កោះ​ចំនួន​៣​ ​ក្រោម​កម្មវិធី​ ​សា​មុ​យ​ ផ្លឺ​ស​ (​Sam​u​i​ ​Plus​) ​ក្នុងរយៈពេល​ជាង​៦​០​ថ្ងៃ​ ​ហើយ​បាន​ចំណាយ​ប្រាក់​ច្រើនជាង​៤​៧​លាន​បាត​ ​ឬ​ ​ប្រមាណ ១​.​៥​លាន​ដុល្លារ​អាមេរិក​ ​ផ្អែក​តាម​តួលេខ​របស់​មន្ត្រី​រដ្ឋាភិបាល​។​

​បាងកកប៉ុស្តិ៍បានដកស្រង់សម្តីរបស់ អភិបាល​ខេត្ត​ Su​rat​ ​Than​i​ ​គឺលោក​ ​W​i​c​haw​u​t​ J​into​ ដែល​បាន​និយាយ​ថា​ ​កោះ​ ​M​u Ko​h​ ​T​h​a​l​a​e​ ​T​a​i​ ​នៃ​កោះ​ Ko​h​ ​Sam​u​i​, Ko​h​ ​P​hang​an​ ​និង​ Ko​h​ ​T​a​o ​ចាប់ផ្តើមឡើងវិញ​ ​តាំងពី​កម្មវិធី​ ​Sam​u​i​ ​Plus​ ​Model​ ​ដំណើរការ​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​ក​ក្ដ​ដា​។​

​លោក​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៥​ ​កញ្ញា​ ​មាន​ភ្ញៀវ​បរទេស​៧​១​១​នាក់​ ​បាន​ទៅដល់​ទីនោះ​ ​ភាគច្រើន​គឺជា​ជន​ជាតិបារាំង​ ​អាល្លឺម៉ង់​ ​និង​អង់គ្លេស​។​ ​ចាប់ពី​ថ្ងៃ​ទី​១​៥​ ​ក​ក្ដដា ​ដល់​ ​១​៥​ ​កញ្ញា​ ​ទេសចរ​ទាំងនោះ​បាន​ចំណាយ​លើ​ផ្សេងៗ​ ​សរុបច្រើនជាង​៤​៧​លាន​បាត​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner