មូលបត្ររដ្ឋ រួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល

(ភ្នំពេញ) នៅថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានជួបប្រជុំជាមួយក្រុម
បេសកកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Satoru Yamadera ទីប្រឹក្សានាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការក្នុងតំបន់ ប្រចាំ ADB ដើម្បីពិភាក្សាអំពីការអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋនៅកម្ពុជា តាមប្រព័ន្ធវីដេអូ Zoom ។
មូលបត្ររដ្ឋដើរតួនាទីយ៉ាងសំខាន់ ក្នុងការកៀគរមូលនិធិសម្រាប់ ផ្តល់ហិរញ្ញប្បទានដល់ការ
វិនិយោគសាធារណ:នានា សំដៅលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ លើសពីនេះ មូលបត្ររដ្ឋក៏នឹងរួមចំណែកលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល និងផ្តល់ជាឧបករណ៍នយោបាយរូបិយវត្ថុ ផ្អែកលើយន្តការទីផ្សារមួយទៀត ដល់ការអនុវត្តនយោបាយរូបិយវត្ថុ ឱ្យកាន់តែមានប្រសិទ្ធភាព ។

លោកជំទាវ ទេសាភិបាលរង បានថ្លែងអំណរគុណ ADB ដែលបានផ្តល់ជំនួយបច្ចេកទេស ដល់ការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងបានជម្រាបជូនពីច្បាប់ និងបទប្បញ្ញត្តិនានាក្នុងវិស័យធនា-
គារ ពាក់ព័ន្ធនឹងការចេញផ្សាយ និងទូទាត់ការជួញដូរមូលបត្រ ដែលធនាគារជាតិនៃកម្ពុជា មានបទពិសោធន៍ និងប្រព័ន្ធ ដើម្បីគាំទ្រដំណើរការបោះផ្សាយមូលបត្ររដ្ឋ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner