ប្រជាពលរដ្ឋរស់នៅ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ទៅឃុំពាមន្ទារ ស្រុកកំពង់ត្របែកខេត្តព្រៃវែង ទទួលបានផ្លូវក្រាលល្បាយខ្សាច់ភ្នំ មួយខ្សែ

នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ ក្រាលល្បាយខ្សាច់ភ្នំ ចំនួន ០១ខ្សែ ប្រវែងសរុប ១ម៉ឺន ១ពាន់ ២០០ម៉ត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ទទឹងដីស ៨ម៉ែត្រ សាងសង់លូមូលមុខពីរ ០២កន្លែង លូមូលមុខមួយ ០៣កន្លែង និងស្លាកឈ្មោះផ្លូវ ០២កន្លែង ស្ថិតនៅភូមិកំរៀង ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ទៅឃុំពាមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner