តាលី​បង់​មិន​ឲ្យ​ក្មេងស្រី​ត្រលប់​​​ចូលរៀន​ថ្នាក់​អនុវិទ្យាល័យ​

ក្មេងស្រី​នៅ​ប្រទេស​អា​ហ្វហ្គា​នី​ស្ថាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរៀន​ថ្នាក់​អនុវិទ្យាល័យ​វិញ​ទេ​ ​ពោលគឺក្រោយពេល​ក្រុម​តា​លីប​ង់ ​បាន​ចេញ​បទបញ្ជា​ថ្មី​ ​នៅ​ថ្ងៃ​ទី​១​៨​ ​កញ្ញា​នេះ​ ​ដោយ​អនុ​ញា​ត​ឲ្យតែ​ក្មេងប្រុស​ ​និង​គ្រូបង្រៀន​បុរស​ទេ​ ​ត្រលប់​ចូល​ទៅ​រៀន​និង​បង្រៀន​ក្នុង​ក​ម្រិ​ត​នេះ​ ។

​ក្រុម​តា​លីប​ង់​បាន​បណ្តេញ​រដ្ឋាភិបាល​អា​ហ្វហ្គា​នី​ស្ថាន​ ​កាលពី​ខែមុន​ ​ខណៈ​ដែល​ស្ត្រី​ៗ​ ​គឺ​ភាគច្រើន​ត្រូវ​បាន​ហាមឃាត់​ពី​ការអប់រំ​ ​និង​ធ្វើការ​។​

​សេចក្តីថ្លែង​ការ​មួយ​ចេញផ្សាយ​ ​មុន​ពេល​បន្ត​ថ្នាក់រៀន​ ​នា​ថ្ងៃសៅរ៍​នេះ​ ​បានឲ្យ​ដឹង​ថា​ ​គ្រូបង្រៀន​និង​សិស្ស​ភេទប្រុស​គួរតែ​បន្ត​ចូលរៀន​និង​បង្រៀន​វិញ​ ​ប៉ុន្តែ​មិន​បញ្ជាក់​ពី​ការអនុញ្ញាត​ឲ្យ​គ្រូ​ជា​ស្ត្រី​ ​និង​សិស្ស​ស្រី​ទេ​៕​ ​ប្រភព​ពី​ CN​A​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner