​រក​ឃើញ​សព​ខ្លាធំ​មួយ​ក្បាល​​ក្នុង​ធុងក្លាសេ ​នៅ​វៀតណាម​

សាកសព​សត្វ​ខ្លា​មួយ​ក្បាល​ ​ទម្ងន់​១​៦​០​គីឡូក្រាម​ ​ជាមួយនឹង​ឆ្នឹ​ង​សត្វ​ទម្ងន់​៣​៤​គីឡូក្រាមផ្សេងទៀត​ ​ត្រូវ​បាន​ប្រទះឃើញ​ក្នុង​ផ្ទះ​មួយ​កន្លែង​ ​ក្នុង​ខេត្ត​ ​H​a​ ​Tin​h​ ​តំបន់​កណ្តាល​ប្រទេស​វៀតណាម​ ​កាលពី​ពេលថ្មីៗនេះ​ ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ ​Vietnam​express​ ​កាលពី​ចុង​ស​ប្តាហ៍​។​

​ប្រភពបន្តថា វត្ថុ​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ទូក្លាសេ​ ​របស់​បុរស​វ័យ​៤​២​ឆ្នាំ​ម្នាក់​ ឈ្មោះ​ N​guy​e​n ​Van​ C​h​un​g​ ​រស់នៅ​ក្នុងស្រុក​ ​H​uon​g​ ​Son​ ​នៃ​ខេត្ត​ ​H​a​ ​Tin​h​ ​។​ ​មន្ត្រី​បរិស្ថាន​ក្រុង​ហាណូយ​ ​និង​នគរបាល​ស្រុក​បាន​ឆ្មក់​បង្ក្រាប​ករណី​នេះ​។​

​ជន​សង្ស័យ​បានរៀបរាប់ថា​ ​រូបគេ​បាន​ជួប​អ្នកបើកឡាន​កុង​តឺនឺ​ម្នាក់​ ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ ​ក្នុងស្រុក​ខាងលើ​ ​កាលពីឆ្នាំមុន​ ​ហើយ​អ្នក​បើកបរ​រូប​នេះ​បាន​ចូល​មក​ផ្ទះ​របស់​ខ្លួន​ ​ស្នើសុំ​រក្សាទុក​ធុងក្លាសេ ​ផ្ទុក​សត្វ​ ​ដោយ​ផ្តល់​លុយ​មួយ​ចំនួន​ ​ហើយ​ខ្លួន​ក៏​ទទួលយក​។​ ​ប្រមាណ​១​០​ថ្ងៃក្រោយ​មកនេះ​ ​អ្នក​បើកបរ​រូប​នេះ​បាន​ទៅផ្ទះ​ខ្លួន​ម្តងទៀត​ ​ជាមួយនឹង​ធុងក្លាសេ​មួយទៀត​ ​ហើយ​ខ្លួន​បានឃើញ​ថា​ ​មាន​សព​សត្វ​ខ្លា​ក្នុង​នោះ​ ​និង​ឆ្នឹ​ង​សត្វ​ផ្សេងៗ​ទៀត​ ​ខ្លួន​ក៏​បដិសេធ​មិន​ទទួល​ ​ប៉ុន្តែ​អ្នក​បើកបរ​រូប​នេះ​បាន​ផ្តល់​ថវិកា​រ​ ​៩​លាន​ដុ​ង​ ​ឬ​ ​ជិត​៤​០​០​លាន​ដុល្លារ​អាមេរិក​ ​ខ្លួន​ក៏​ប្តូរ​ចិត្ត​ទទួល​វិញ​។​

​សម្រាប់​វៀតណាម​ ​វា​គឺជា​អំពើ​ខុសច្បាប់​ ​ក្នុង​ការ​ប្រមាញ់​ ​សម្លាប់​ ​ចាប់​ ​ដឹកជញ្ជូន​ ​ឬ​ ​ជួញ​ដូរ​សត្វព្រៃ​ ​ដែល​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ ​ដល់ទៅ​១​៥​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​១​៥​ពាន់​លាន​ដុ​ង​ ​ខណៈ​សត្វ​ខ្លា​ត្រូវ​បាន​ចាត់​ជា​សត្វ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ ​I​UCN​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner