តំណាងឯកឧត្តម នាយឧត្តម សេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀងអញ្ជើញបើកវគ្គបណ្តុះបណ្តាលនាយទាហាន នាយទាហានរង ពលទាហានជំនាញប្រព័ន្ធការពារអាកាសនិងថែទាំសម្ភារះបច្ចេកទេស

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ បានអញ្ជេីញជាគណៈអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល នាយទាហាន នាយទាហានរង ពលទាហាន ជំនាញប្រព័ន្ធការពារអាកាស និងថែទាំសម្ភារៈបច្ចេកទេស នៅមជ្ឈមណ្ឌលក្រាំងចេក ស្ថិតនៅឃុំដេីមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្ដម បានមានប្រសាសន៍ថា យើងជាកងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃប្រទេសជាតិ ទោះបីស្ថិតក្នុងតម្លៃណាក៍ដោយយេីងជានាយ-ពលទាហាន ដាច់ខាតត្រូវការពារ ឱ្យបានគឺ សន្តិភាព ប្រឆាំងបដិវត្តន៍ពណ៌មិនឱ្យកើតមាននៅលើទឹកដីកម្ពុជាបានឡើយ។ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវ ជាតិ អន្តរជាតិ ជាពិសេសពង្រឹងប្រព័ន្ធការពារ សន្តិសុខ សុវត្ថិភាពឲ្យបាន១០០%ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។
ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ និងលើកកម្ពស់មនសិកាស្នេហាជាតិ គោរពលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ មានគុណធម៌ វិជ្ជាជីវៈ ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសគោរពឲ្យបានម៉ឺងម៉ាត់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រគល់ជូន។
ក្នុងឱកាសនោះផងដែរឯកឧត្ដម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនរួមមាន៖
១-សាលាហ្វឹកហ្វឺន ២លានរៀល
២-សិក្ខាកាម ចំនួន ៨៤នាក់ ក្នុង១នាក់ ៥ម៉ឺនរៀល
៣-ក្រុមគ្រូ ចំនួន ១៦នាក់ ក្នុង១នាក់ ២០ម៉ឺនរៀល
៤-នាយទាហាន គ្រប់គ្រង ចំនួន ១០នាក់ ក្នុង១នាក់ ១០ម៉ឺនរៀល
៥-រដ្ឋបាលស្រុកកណ្តាលស្ទឹង ថវិកា ២លានរៀល
៦-រដ្ឋបាលឃុំដេីមឬស ថវិកា ៥០ម៉ឺន រៀល ។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner