តោខៀវ Chelsea និង Manchester United បន្តរក្សាការចាប់ផ្តើម មិនទាន់ចាញ់នៅ Premier League

ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United បានរក្សាការចាប់ផ្តើម មិនដែល ចាញ់របស់ពួកគេក្នុងរដូវកាលក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យម្សិលមិញ ។

ក្រុមតោខៀវ បានឈ្នះម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ៣-០ ខណៈបិសាចក្រហម Manchester United យកឈ្នះម្ចាស់ផ្ទះ West Ham United ២-១ ស្របពេលដែលកីឡាករ Cristiano Ronaldo បន្តរកគ្រាប់បាល់១គ្រាប់ទៀតសម្រាប់ក្រុម ។

សម្រាប់មួយប្រកួតទៀតក្រុម Brighton & Hove Albion បានឈានទៅវគ្គបន្ត​បន្ទាប់​ពីការ​ទទួល​ជ័យ​ជម្នះ ២-១ លើក្រុម Leicester City បានធ្វើឱ្យពួកគេឈរ​នៅចំណាត់​ថ្នាក់​លេខ ៤ ដោយមាន ១២ ពិន្ទុ​តាមពីក្រោយក្រុម Chelsea, Liverpool និង Manchester United ៕

ប្រភព៖ Reuters

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner