វគ្គបំប៉នជនបង្គលគ្រប់គ្រងសន្តិសុខឯកជនគឺដើម្បីពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីគ្រប់គ្រងសន្តិសុខឯកជនអោយមានប្រសិទ្ធភាពនិរន្តភាពការងារ

ឯកឧត្តម អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ បានមានប្រសាសន៍ថា វគ្គបំប៉នជំនាញជនបង្គោលស្តីពីការគ្រប់គ្រងសន្តិសុខឯកជននេះ ក្រុមការងារបានសិក្សា និងយោងតាមទិសដៅក៏ដូចជាផែនការសកម្មភាពរបស់នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ឲ្យស្របតាមផែនការយុទ្ធសាស្រ្តរបស់អគ្គស្នងការនគរបាលជាតិ បានរៀបចំវគ្គបំប៉នជំនាញជនបង្គោល ស្តីពីការគ្រប់គ្រងសន្តិសុខឯកជនតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីគ្រប់គ្រងសន្តិសុខឯកជនឲ្យមានប្រសិទ្ធភាព ឲ្យមាននិរន្តភាពការងារ និងក៏ដូចជាបណ្តុះបណ្តាលជនបង្គោលបន្តវេន គ្រូបង្គោល សម្រាប់វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនទូទាំងប្រទេស។
ឯកឧត្តម អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានថ្លែងបែបនេះ នៅក្នុងពិធីបើកវគ្គបំប៉នជំនាញជនបង្គោល ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន តាមប្រព័ន្ធវីដីអូអនឡាញ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និងលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យជំនាញទាំងទាំង៦ ចំនុះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ព្រមទាំងនាយការិយាល័យគ្រប់គ្រងសន្តិសុខឯកជន រាជធានី-ខេត្ត ទាំងអស់ ។
ឯកឧត្តម អ៊ី សុខឃី បានមានប្រសាសន៍ថា ការបើកវគ្គបំប៉នជំនាញជនបង្គោល ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន តាមប្រព័ន្ធវីដីអូអនឡាញ គឺបានរៀបចំប្រព័ន្ធ Hot Line និងកម្លាំអន្តរាគមន៍២៤/២៤ ចំនួន៤៥នាក់ និងចុះដកពិសោធន៍ប្រព័ន្ធសន្តិសុខសុវត្ថិភាពតាមបណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន១១២ក្រុមហ៊ុន និងបានចាប់ផ្តើមកសាងច្បាប់ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យក្រុមហ៊ុន និងគ្រឹះស្ថានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ គោលដៅ។
ឯកឧត្តម បន្តទៀតថា ដោយមើលឃើញថា ក្នុងយុគសម័យជំងឺកូវី-១៩ ធ្វើឲ្យយើងទាំងអស់គ្នារួមគ្នាទប់ស្កាត់នឹងអនុវត្តតាមវិធានការសុខាភិបាល ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល ហេតុនេះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនបានផ្តួចផ្តើមរៀបចំវគ្គបំប៉នជំនាញជនបង្គោលនេះតាមប្រព័ន្ធអនឡាញ៕ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner