ឯកឧត្តម អ៊ិត សំហេង អញ្ជើញការពារច្បាប់ការងារ នៅព្រឹទ្ធសភា

(ភ្នំពេញ): ព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៤ បានពិនិត្យ និងយល់ព្រម ដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំសហការី ចូលរួមក្នុងសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា ដើម្បីការពារ
សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្ម មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវបានប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ។

ជាលទ្ធផល បន្ទាប់ពីការពិភាក្សា ពិនិត្យ និងផ្តល់យោបល់រួចមក សេចក្តីព្រាងច្បាប់នេះ ត្រូវបានសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ បានយល់ព្រម ដោយឥតកែប្រែ ។
សេចក្តីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកក្នុងការរក្សាឲ្យបាននូវភាពប្រកួតប្រជែង របស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិបទនៃការវិវត្ត ផ្នែកសង្គម -សេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ។ ការអនុវត្តច្បាប់ស្តីពីការងារ ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ពិតជា
បាន និងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្តល់នូវជំនឿទុកចិត្ត ដល់សាធារណៈជន និងអន្តរជាតិ មកលើព្រះ- រាជាណាចក្រកម្ពុជា ក្នុងការគោរពសិទ្ធិការងារ និងបានធ្វើឲ្យលំហូរនៃការវិនិយោគ វិស័យឯកជនមានការកើនឡើងជាបន្តបន្ទាប់ ដែលការណ៍នេះ បាននាំមកនូវការអភិវឌ្ឍវិស័យ សង្គម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner