មនុស្ស ១០នាក់ស្លាប់ និង ៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរបានក្រឡាប់ដោយសារតែផ្ទុកលើសទម្ងន់

អត្ថបទដោយ៖
AMS OneMinute

មនុស្ស ១០នាក់ស្លាប់ និង ៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរបានក្រឡាប់ដោយសារតែផ្ទុកលើសទម្ងន់ នៅពេលឆ្លងកាត់ទន្លេ Zangke ក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃទី១៨ កញ្ញា។

សាឡាងដែលដំណើរការដោយក្រុមហ៊ុន Xiling Shipping បានដឹកអ្នកដំណើរយ៉ាងតិច ៤៦នាក់ខណៈដែលចំណុះរបស់សាឡាងអាចដាក់មនុស្សបានត្រឹមតែ ៤០នាក់ប៉ុណ្ណោះ។ ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះអ្នកដំណើរ ៣១ នាក់ ដែលក្នុងនោះមនុស្សចំនួន ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លេខាធិការខេត្ត Guizhou លោកស្រី Shen Yiqin អំពាវនាវឱ្យមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់អំពីសុវត្ថិភាពដឹកជញ្ជូនសាធារណៈនៅក្នុងខេត្ត និងស្វែងរកមូលហេតុដែលបណ្ដាលឱ្យឧបទ្ទវហេតុនេះកើតឡើង។

ប្រភព៖ SCMP

ads banner