សពបុរសម្នាក់អណ្តែតទឹក ក្នុងខេត្តកំពង់ឆ្នាំងសង្ស័យជាអំពើឃាតកម្ម (Video Inside)

សពបុរសម្នាក់ ដែលគេបានរកឃើញអណ្តែតទឹកទន្លេក្នុងខេត្តកំពង់ឆ្នាំងរយៈពេល៣ថ្ងៃមកហើយនោះ ត្រូវគេ សង្ស័យថាគឺជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម។ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានថ្លែងគេកំពុងស្រាវជ្រាវលើករណី ដែលជាប់ពាក់ព័ន្ធនេះ។

ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង លោកឧុត្តមសេនីយ៍ ត្រី ប៉ុលវុទ្ធី បានបញ្ជាក់នៅថ្ងៃ ទី២០កញ្ញានេះថា សាកសពជនរងគ្រោះឈ្មោះ ពិន សំណាង អាយុ២៧ ឆ្នាំ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុង កំពង់ឆ្នាំង ។ សាកសពបុរសនេះ ត្រូវគេឃើញអណ្តែតទឹកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចទន្លេ បង្គោលកី ដែលស្ថិតក្នុងភូមិសាស្ត្រភូមិកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច បានធ្វើកោសល្យវិច្ច័យ ពិនិត្យលើដងខ្លួនសាកសព ដែលមានស្នាមចាក់លើទ្រូងខាងស្តាំដោយ ស្នាមមុតមាន មុខបី។ សមត្ថកិច្ចកំពុងស្វែងរកឃាតករសង្ស័យដែលជាប់ពាក់ព័ន្ធ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner