អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានផ្តល់ជូន មណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លោក សែម គន្ធា, លោក គង់ កៃដូ និងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ស សុខា រដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុក៣ខេត្ត មានខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និង លោកជំទាវ កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា ស្ថាបនិកមូលនិធិគាំទ្រ ផ្តល់ជូនកូនៗនៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ។
លោក សែម គន្ធា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ស សុខា និង លោកជំទាវ ជូនចំពោះបុគ្គលិក និងកូនៗ នៃមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ខេត្តបន្ទាយមានជ័យនេះ ។ ទោះបីលោកទាំង២ មិនបានមកដោយផ្ទាល់ តែក៏បានចាត់តំណាង ចុះមកជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមកប្រគល់ជូននាពេលនេះ ។
លោក សែម គន្ធា បានបញ្ជាក់ថា អំណោយដែលប្រគល់ជូននេះ រួមមាន៖ នំព្រះខែ រស់ជាតិប្រៃ៤៥ប្រអប់, នំព្រះខែអត់ស្នូល ១០នំធំ, មី 20កេសធំ, ម៉ាសកូនក្មេង ៥កេសធំ, ម៉ាសមន្សុសធំ ចំនួន ២កេស, បឺហ្គឺ ចំនួន ១៥០ឈុត, ភ្លៅមាន់បំពង ២០០ដុំ, ទឹកផ្លែឈើ ៥កេស, ទឹកក្រូច ៥កេស, ទឹកសុទ្ធ ១០កេស, សំលៀកបំពាក់ ៣០០កំប្លេ, តុបាយ១២តុ, និងកៅអីចំនួន ១២០កៅអី ៕ ដោយប៊ុនធី និងវណ្ណលុក