ហ្វីលីពីនមានកីឡាករប្រដាល់វ័យក្មេងម្នាក់ ត្រៀមជំនួស Pacquiao ក្រោយប្រកាសចូលនិវត្តិន៍ឈរឈ្មោះជាប្រធានាធិបតី
With the Philippine National flag in background, Filipino boxing great and now Senator Manny Pacquiao stands while a citation is being read to him during ceremony at the Commission on Elections Thursday, May 19, 2016 in suburban Pasay city south of Manila, Philippines. Pacquiao has won a seat in the Philippine Senate based on an unofficial count bringing him closer to a possible crack at the presidency. Pacquiao said he will retire from boxing to become a full-time politician. (AP Photo/Bullit Marquez)
កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកាសចូលនិវត្តិន៍ពីសង្វៀនហើយ ដោយត្រៀមខ្លួនប្រឡូកក្នុងឆាកនយោបាយ ឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតី របស់ហ្វីលីពីន នៅឆ្នាំ២០២២ខាងមុខនេះ ។
Many Pacquiao វ័យ៤២ឆ្នាំ ប្រកួតចុងក្រោយ ចាញ់កីឡាករគុយបា Yodenis Ugas កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយពិន្ទុ ។ ការប្រកាសចូលនិវត្តិន៍ភ្លាមៗរបស់ស្តេចប្រដាល់ហ្វីលីពីន Pacquiao ត្រូវមជ្ឈដ្ឋានទូទៅលើកឡើងថា តើកីឡាករហ្វីលីពីនរូបណានឹងមកស្នងតំណែងស្តេចប្រដាល់អាស៊ីរូបនេះ? ។
កីឡាករ Mark Magsayo សញ្ជាតិហ្វីលីពីន ត្រូវបានគេមើលឃើញថា នឹងអាចស្នងភាពល្បីល្បាញរបស់ Pacquiao បាន ។ ដោយកីឡាករវ័យ២៦ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយលោក Freddie Roach ដែលជាគ្រូរបស់ Pacquiao យូរឆ្នាំមកហើយ មានកំណត់ត្រាប្រកួតល្អ ប្រកួត២៣ដងមិនដែលចាញ់ និងផ្ដួលដៃគូឲ្យបោះបង់ការប្រកួតដល់ទៅ១៦ដង ។

សូមបញ្ជាក់ថា Mark Magsayo ទើបតែដណ្ដើមខ្សែក្រវាត់ WBO ប្រភេទទម្ងន់ Featherweight ក្រោយយកឈ្នះកីឡាករម៉ិកស៊ិក Julio Ceja ៕
