ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានចូលរួមកិច្ចប្រជុំបិទទ្វារនៃរដ្ឋមន្ត្រីរបស់ប្រទេស ដែលជាសមាជិកទីភ្នាក់ងារសាកលវិទ្យល័យ ប្រើប្រាស់ភាសាបារាំង

កិច្ចប្រជុំបិទទ្វារនៃរដ្ឋមន្ត្រីរបស់ប្រទេស ដែលជាសមាជិកទីភ្នាក់ងារសាកលវិទ្យល័យ ប្រើប្រាស់ភាសាបារាំងនឹងប្រព្រឹត្តិទៅនៅទីក្រុងប៊ុយការេស ប្រទេសរូម៉ានី ប្រធានបទនៃកិច្ចប្រជុំគឺផ្តោតលើបម្លាស់ប្តូរនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឌីជីថល ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ចំណេះដឹងដល់យុវជន ព្រមទាំង បញ្ហាប្រឈមចម្បងនានាដើម្បីធ្វើយ៉ាងណាឱ្យយុវជនកាន់តែមានភាពប្រកួតប្រជែងក្នុងទីផ្សារការងារ ការធ្វើឱ្យប្រសើរឡើងនូវគុណភាពរបស់សាស្ត្រាចារ្យ និងការ កៀរគរមូលនិធិសម្រាប់ការងារ ស្រាវជ្រាវនិងការច្នៃប្រឌិតដើម្បីផ្តល់ដំណោះស្រាយចំពោះត្រឹមត្រូវ និងចាំបាច់ដល់ ផ្នែកសេដ្ឋកិច្ចសង្គម។

នៅក្នុងបទអន្តរាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ពីវិធានការ ព្រមទាំងយុទ្ធសាស្ត្ររបស់ក្រសួងអប់រំក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីឌ ១៩ ដោយផ្តោតទៅលើសកម្មភាពចំនួន ៣ រួមមាន ៖

១.ការធ្វើអនាម័យគ្រឹះស្ថានសិក្សា និងការការពារពីជំងឺកូវីដ ១៩ ។ គិតមកដល់ថ្ងៃនេះគ្រូបង្រៀន ៩៥% នៅកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ។

២.ការធ្វើកំណែទម្រង់ឧត្តមសិក្សាដើម្បីលើកកម្ពស់វិធីសាស្រ្តបង្រៀនថ្មីតាមបែបចម្រុះ និងការរៀនសូត្រតាមបែបសកម្មតាមវិធីសាស្ត្រថ្នាក់ត្រឡប់ (Flipped classroom)។ ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) បន្តដើរតួយ៉ាងសំខាន់ នៅក្នុងរបៀបវារៈកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើការបំពាក់ហេដ្ឋារចនាសម្ព័ន្ធរបស់ STEM ការរៀបចំមហោស្រព STEM និងការរៀនសរសេរកូដកុំព្យូទ័រជា ដើម ។


៣.ការប្រែក្លាយវិបត្តិកូវីដទៅជាឱកាសសម្រាប់ការអប់រំឌីជីថលនិងការរៀនសូត្រចម្រុះរបស់សិស្ស និងនិស្សិត។ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner