ព្រះមហាក្សត្រ និងសម្តេចម៉ែទទួលបានការចាក់វ៉ាក់សាំងដូសទី២ (Video Inside)

សម្តេចម៉ែនិងព្រះមហាក្សត្រខ្មែរ ទើបនឹងទទួលបានការចាក់វ៉ាក់សាំងដូសទី២ទេ។ សេចក្តីរាយការណ៍ពីប្រ ទេសចិន បានបញ្ជាក់ថាព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឬទ័យចាក់វ៉ាក់សាំងដូសទី២ការពារជំងឺកូវីដ-១៩ នេះ ពីក្រុមគ្រូពេទ្យចិននៅទីក្រុងប៉េកាំង។

ព្រះករុណា ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ ព្រះអង្គកំពុងស្ថិត ក្នុងប្រ ទេសចិននាពេលនេះ ក្នុងព្រះរាជដំណើរពិនិត្យព្យាបាលព្រះកាយតាមទម្លាប់រយៈពេល៦ខែម្តង។ ព្រះអង្គទាំងទ្វេ បានយាងចាកចេញពីកម្ពុជាកាលពីថ្ងៃទី១៦សីហាឆ្នាំ២០២១៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner