ព្រះអង្គម្ចាស់ច័ក្រពង្សស្នើសារព័ត៌មានអន្តរជាតិកុំធ្វើការផ្សាយប៉ះពាល់សេចក្តីថ្លៃថ្នូររាជានិយមកម្ពុជា (Video Inside)

ព្រះអង្គម្ចាស់នរោត្តម ច័ក្រពង្ស់ បានស្នើបណ្តាសារព័ត៌មានអន្តរជាតិចៀសវាងការផ្សព្វផ្សាយព័ត៌មានដែល អាចប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនៃរបបរាជានិយមកម្ពុជា។

ព្រះអង្គម្ចាស់នរោត្តចក្រពង្ស់ គឺជាព្រះ រាមមួយអង្គរបស់ព្រះមហាក្សត្រនៃប្រទេសកម្ពុជា។ ព្រះរាជបន្ទូលស្នើរកការបញ្ចៀសផ្សាយកុំឲ្យប៉ះពាល់ដល់ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់របបរាជានិយមកម្ពុជាកាលពីថ្ងៃទី២១កញ្ញា បានធ្វើឡើងក្រោយបុត្រាមួយអង្គ ព្រះនាម នរោត្តម រ៉ាវីចក្រ ដែលបានដាក់សំណើទិញក្លិបបាល់ទាត់ AS Saint-Etienne នៃក្រប ខណ្ឌលីគកំពូល បារាំងតម្លៃ១០០លានអឺរ៉ូ ត្រូវបានគេសរសេរថាជាព្រះអង្គរជ្ជទាយាទ។ ព្រះអង្គម្ចាស់ចក្រពង្ស់ បានមានបន្ទូល ក្នុងសេចក្តីថ្លែង ការណ៍ថា នៅក្នុងប្រទេសកម្ពុជា មិនមានគោរមងារ្យព្រះរជ្ជទាយាទនោះទេ។

ព្រះអង្គបានថ្លែងថាគ្មានព្រះអង្គ ម្ចាស់កម្ពុជាណាដែលត្រូវបានតែងតាំងជាព្រះអង្គម្ចាស់គ្រងរាជ្យសម្បត្តិបន្ត ឬ ទទួលគោរម្យងារដែលគេហៅថា ព្រះរជ្ជទាយាទ ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ ព្រះអង្គបានបញ្ជាក់ថាធុរកិច្ចរបស់ព្រះអង្គម្ចាស់នរោត្តមរ៉ាវីចក្ស គឺជាការ ធ្វើវិនិយោគលក្ខណៈឯកជនសុទ្ធសាធ ហើយមិនមានអ្វីពាក់ព័ន្ធនឹងបុគ្គលឬស្ថាប័នណាមួយនៅក្នុងប្រទេស កម្ពុជានោះទេ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner