ក្រសួងសុខាភិបាលទទួលម៉ាស៊ីន ឧបករណ៍ សម្ភារៈបច្ចេកទេសពី WHO (Video Inside)

ក្រសួងសុខាភិបាលកម្ពុជាបានទទួលម៉ាស៊ីន ឧបករណ៍ សម្ភារៈបច្ចេកទេស មន្ទីរពិសោធន៍ ពីអង្គការ WHO ដើម្បីជួយជម្រុញវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរ។ ពិធីប្រគល់និងទទួលបានធ្វើឡើងនារសៀលថ្ងៃ ទី២២ ខែកញ្ញាឆ្នាំ២០២១នេះក្រោមវត្តមាន រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ និងប្រធានអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាលោកស្រី លី អាយឡាននៅមជ្ឈមណ្ឌលជាតិពិសោធសុខាភិ បាលនារាជធានីភ្នំពេញ ។ ម៉ាស៊ីន ឧបករណ៍ សម្ភារៈបច្ចេកទេសមន្ទីរពិសោធន៍ទាំងនោះរួមមាន ម៉ាស៊ីនវិភាគ គុណភាពឱសថមួយគ្រឿង និងបរិក្ខាបច្ចេកទេស១ចំនួនបន្ថែមដែលអាចបើប្រាស់យ៉ាងតិច២ឆ្នាំ ប្រើប្រាស់ សម្រាប់ការងារវិភាគឱសថ, ម៉ាស៊ីនបឺតសំណើម មួយគ្រឿង សម្រាប់ជួយកែតម្រូវ ឬកាត់បន្ថយសំណើមខ្យល់ បរិយាកាសក្នុងមន្ទីរពិសោធន៍,ម៉ាស៊ីនស្វ័យប្រវត្តិលាងកែវពិសោធន៍ និងសម្ភារៈមួយគ្រឿងសម្រាប់ ការងារ

សម្អាតកែវពិសោធន៍និងសម្ភារតាមស្តង់ដារអន្តរជាតិ,ឧបករណ៍រាប់ភាគល្អិតខ្យល់បរិយាកាសក្នុងមន្ទីរពិសោធន៍ មួយគ្រឿង និងឧបករណ៍ស្រង់សំណាកខ្យល់មួយគ្រឿងសម្រាប់ត្រួតពិនិត្យ គុណភាពខ្យល់បរិយា កាសក្នុងមន្ទីរពិសោធន៍ឲ្យស្របតាមស្តង់ដាអន្តរជាតិ, និងកុំព្យូទរ័ និងម៉ាស៊ីនថតចំលងពហុមុខងារជាមួយ ការព្រីននិងស្កេន មួយគ្រឿងថែមទៀត។

លោកស្រី រដ្ឋលេខាធិការយក់សម្បត្តិបានថ្លែងអំណរគុណ ចំពោះ ជំនួយមនុស្សដ៏ថ្លៃថ្លារបស់អង្គការសុខភាពពិភពលោកដែលតែងគាំទ្រយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ស្រីរដ្ឋលេខាធិការបានចាត់ទុកថា ជំនួយនេះ គឺ ជាកាយវិការនៃវប្បធម៌ចែករំលែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលពិភពលោកបាននឹងកំពុងខិតខំប្រឹងប្រែង រួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីកររាលដាលនៃជំងឺកូវីដ១៩ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner