សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ កញ្ញា

អត្ថបទដោយ៖
AMS OneMinute

សម្ដេចតេជោនាយករដ្ឋមន្ត្រីប្រាប់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២២ កញ្ញា ថា៖

១. អាទិភាពរបស់កម្ពុជា តាំងពីដើមរហូតមកដល់ពេលនេះ គឺសិទ្ធិរស់រានមានជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងតាមអនុសញ្ញាអន្តរជាតិ ហើយដើម្បីរក្សានូវសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាត្រូវដាច់ខាតរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមជាមួយការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា។

២. កម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជាប់ទោសទាំងអស់ គឺផ្ដល់ការចាក់វ៉ាក់សាំងជូនពួកគាត់ឱ្យបានគ្រប់ដូស។

៣. កម្ពុជាចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហលទ្ធិប្រជាធិបតេយ្យ

៤. កម្ពុជាចង់បានកិច្ចសហប្រតិបត្តិការជាមួយលោក Vitit ដោយបង្កើតបរិយាកាស ដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្ស ដោយមិនទម្លាក់កំហុសឱ្យគ្នា។

ប្រភព៖ SPM

ads banner