រថយន្តហុីយ៉ាន់ដាយបុករថយន្តព្រូសបណ្តាលឲ្យជ្រុលទៅបុករបង ម៉ុងឌីយ៉ាល់ ខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តតូយូតា ព្រូសមួយគ្រឿងបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តហ៊ីយ៉ាន់ដាយប្រភេទរថយន្តក្រុងបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឲ្យរេចង្កូតទៅបុករបងម៉ុងឌីយ៉ាល់ជាប់ រងការខូចខាតទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៣០ នាទីយប់ថ្ងៃទី ២៤ខែកញ្ញាឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ ២០២ ក្នុងសង្កាត់ទឹកល្អក់៣ ររាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសបើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខកណ្តាល2B-1186ធ្វើដំណើរតាមបណ្ដោយផ្លូវ២០២ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើកែងផ្លូវម៉ៅសេទុង ក៍មានរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងប្រភេទរថយន្តក្រុងពណ៌សពាក់ស្លាកលេខភ្នំពេញ3C-1148ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលមុខចំពាក់កណ្ដាលរថយន្ត ព្រូសខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តព្រួស រេចង្កូតទៅបុករបងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ពេញទំហឹងរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានហើយភាគីទាំងសងខាងសម្រុះសម្រួលគ្នាក្រោយមកភាគីរថយន្តទាំងពីរបានព្រមព្រៀងគ្នាយករថយន្តទៅជួសជុលរៀនខ្លួន ចំណែករបងម៉ុងឌីយ៉ាល់ត្រូវបានភាគីខាងរថយន្ត ព្រូសចេញសំណងចំនួន២០០ដុល្លារដើម្បីបញ្ចប់រឿង៕ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner