វៀតណាមផ្តើមផលិតវ៉ាក់សាំងរុស្ស៊ី ក្នុងប្រទេស
ក្រុមហ៊ុនវៀតណាម Vabiotech បានចាប់ផ្តើមផលិតវ៉ាក់សាំងរុស្ស៊ី Sputnik V កាលពីថ្ងៃទី២៤ កញ្ញាម្សិលមិញ ដោយប្រើប្រាស់វត្ថុធាតុដើមពាក់កណ្តាលសម្រេច បញ្ជូនពីរុស្ស៊ី នេះបើតាមអ្នកតំណាងក្រុមហ៊ុនបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន VnExpress។
ប្រភពថា ខ្លូនបានទទួលផលិតផលពាក់កណ្តាលសម្រេចក្នុងចំនួនដ៏ច្រើនរួចហើយ ពីប្រទេសរុស្ស៊ី ខណៈក្រុមហ៊ុនរំពឹងថា នឹងផលិតឲ្យបាន៥លានដូស ក្នុង១ខែ ហើយគ្រោងនឹងផលិតឲ្យបាន១០០លានដូស ក្នុង១ឆ្នាំ នាពេលអនាគត។
ក្រុមហ៊ុនថា ខ្លួនមានរោងចក្រលើកិច្ចការផលិតនេះដែរ ដោយកាលពីខែកក្កដា ខ្លួនបាផលិតដំបូង ចំនួន៣០០០០ដូសរួចហើយ ប៉ុន្តែបញ្ជូនទៅរុស្ស៊ីវិញ ដើម្បីបញ្ជាក់ពីគុណភាពជាមុនសិន៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ