សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅតាមវត្តអារាម
អត្ថបទដោយ៖
AMS OneMinute
២៥ កញ្ញា ២០២១
សារសំខាន់ៗរបស់សម្តេចតេជោ ២៥ កញ្ញា ២០២១
- ការរក្សាអាយុជីវិតឱ្យបាន គឺជារឿងដ៏សំខាន់បំផុត
- រក្សាជីវិតបាន មិនខ្វះពេលវេលាធ្វើបុណ្យទានទេ
- អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងដល់ជាង ១០ម៉ឺននាក់ និងអ្នកស្លាប់មានរហូតដល់ជាង ២ពាន់នាក់។ មិនតែប៉ុណ្ណោះមេរោគបំប្លែងដែលតា កំពុងរាតត្បាតកាន់តែខ្លាំង
- បើមិនផ្អាកកម្មវិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌទេ នឹងធ្វើឱ្យមហន្តរាយដល់សុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាក់ជាមិនខាន
- “ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ពិតជាមិនអាចឱបដៃឈរមើលការឆ្លង និងឈានទៅដល់ការស្លាប់របស់ប្រជាជនយើងដោយសារការធ្វេសប្រហែសនោះទេ”
- សម្តេចពិតជាចង់ធ្វើបុណ្យធ្វើទាន តែបើពិធីនេះធ្វើឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ គឺមិនអាចធ្វើទៅបាននោះឡើយ
- សង្ឃឹមថា សម្តេច ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទរបស់យើងមានការយោគយល់ដល់ការលំបាករបស់ខ្ញុំព្រះករុណាខ្ញុំក្នុងការសម្រេចចិត្តធ្វើបែបនេះ ដើម្បីធានាដល់ជីវិតប្រជាជនយើង។