សម្តេចតេជោ លើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ ព្រោះយើងមិនហាមឃាត់ការឈប់សម្រាក ៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌនោះទេ

ភ្នំពេញ៖ តាមសារសម្លេងពិសេសនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកចិត្តឱ្យពលរដ្ឋទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិ ព្រោះថា ប្រជាពលរដ្ឋនៅតែអាចឈប់សម្រាកថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ និងធ្វើដំណើរកម្សាន្តតាមទីកន្លែងនានា ទោះបីជាផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាមក៏ដោយ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ យើងមិនហាមឃាត់ការឈប់សម្រាក ៣ថ្ងៃរបស់មន្ត្រីរាជការ កម្មករកម្មការិនី បុគ្គលិកនៅតាមក្រុមហ៊ុន ដែលត្រូវឈប់សម្រាកដោយទទួលបានប្រាក់បៀវត្សរ៍នោះទេ បងប្អូនអាចធ្វើដំណើរដើរលេងទៅតាមទីកន្លែងនានា ដោយមានវិធានការសុខាភិបាលទៅជាមួយ។ សម្តេចថា នេះជាវិធីមួយដែលអនុញ្ញាតឲ្យបងប្អូនអាចសម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ និងលើកទឹកចិត្តឲ្យទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ដែលរៀបចំបានល្អ ដើម្បីឲ្យបងប្អូនអាចស្គាល់ប្រទេសខ្លួនឯង បានស្គាល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់យើង។

សម្តេចតេជោ បញ្ជាក់ថា អ្វីដែលជាការខិតខំរបស់យើង គឺការទប់ស្កាត់មិនឲ្យឆ្លងទៅតាមទីតាម ដែលប្រមូលផ្តុំទៅដោយមនុស្សមិនដឹងមកពីទីណា ហើយមិនបានធ្វើតេស្តនោះទេ និងព្យាយាមកុំឲ្យយកជំងឺពីផ្ទះទៅវត្ត និងយកជំងឺពីវត្តមកផ្ទះវិញ ហើយបែកពេញសហគមន៍៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner